ព័ត៌មានទាន់ហេតុការណ៍៖

អតីត​អ្នក​ចាំទី​ក្រុមជម្រើសជាតិអុីតាលី​វ័យ​៤៤​ឆ្នាំ Buffon បន្ត​កុងត្រា​ជាមួយក្លិបParma

ចែករំលែក៖

អតីតអ្នកចាំទីក្រុមជម្រើសជាតិអ៊ីតាលី កីឡាករ Gianluigi Buffon បានបន្តកុងត្រារបស់គាត់ជាមួយក្លិប Parma រហូតដល់ឆ្នាំ២០២៤ ដែលមានន័យថា គាត់នឹងមានអាយុ៤៦ឆ្នាំនៅពេលដែលកុងត្រានេះផុតកំណត់។

អ្នកចាំទីដែលជួយឲ្យអុីតាលីឈ្នះជើងឯក World Cup វ័យ៤៤ឆ្នាំរូបនេះបានចូលរួមជាមួយក្លិនៅ Serie B ម្តងទៀតក្នុងកិច្ចសន្យារយៈពេលឆ្នាំកាលពីរដូវក្តៅមុន។

Buffon បានជួយឲ្យក្រុមឈ្នះជើងឯក Serie A ចំនួន១០ដងជាមួយក្លិបJuventus និងបានលេងជាប់កំណត់ត្រា៦៥៧ប្រកួតក្នុងក្របខ័ណ្ឌកំពូលរបស់អុីតាលីមួយនេះ

Buffon បាននិយាយថា សម្រាប់ខ្ញុំ និងក្រុមគ្រួសាររបស់ខ្ញុំ នេះគឺជាថ្ងៃដ៏អស្ចារ្យ។ ខ្ញុំសង្ឃឹមក្លិប និងអ្នកគាំទ្រទាំងអស់នឹងសប្បាយចិត្ត

Buffon បានបន្ថែមថា ការវិលត្រឡប់របស់ខ្ញុំទៅកាន់ Parma ត្រូវបានផ្សារភ្ជាប់ទៅនឹងទំនាក់ទំនង និងចំណងដ៏ជ្រាលជ្រៅដែលខ្ញុំតែងតែមានជាមួយទីក្រុងនេះ ប្រសិនបើខ្ញុំមិនជឿលើអ្វីដែល មាននៅក្នុងចិត្ត និងនៅក្នុងអ្វីដែលយើងកំពុងធ្វើនោះ ខ្ញុំមិនទទួលយកសំណើនេះទេ។ ខ្ញុំ​មាន​សុទិដ្ឋិនិយម​ចំពោះ​អនាគត​របស់​ក្លិប​នេះ ដែលវា​ជា​ការ​ប្រជែង​ដ៏អស្ចារ្យនិង​គួរ​ឱ្យ​រំភើប​សម្រាប់​ខ្ញុំBuffon បាន​ប្រកាស​ពី​កិច្ច​សន្យា​ថ្មី​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​កាល​ពី​ថ្ងៃ​ចន្ទ ដែល​លោក​ត្រូវបាន​ចូល​រួម​ដោយ​ប្រធាន​ក្លិKyle Krause លោក Krause បាននិយាយថា បន្ថែមពីលើគុណសម្បត្តិនៃភាពជាអ្នកដឹកនាំ គាត់មានគុណសម្បត្តិរបស់មនុស្សដ៏អស្ចារ្យ។ សម្រាប់ Parma ការសម្រេចចិត្តរបស់គាត់ក្នុងការបន្តជាមួយយើងគឺជាកិត្តិយស

សូមបញ្ជាក់ថា អ្នកចាំទីវ័យជ្រេ Buffon ដែលបានបង្ហាញខ្លួនជាលើកដំបូងនៅក្របខ័ណ្ឌ Serie A សម្រាប់ក្លិប Parma ក្នុងខែវិច្ឆិកា ឆ្នាំ១៩៩៥ បានលេងការប្រកួតលីគចំនួន២៣ដង នៅរដូវកាលនេះសម្រាប់ក្លិប ដែលជាក្រុមកំពុងឈរលេខ១៣ក្នុងក្របខ័ណ្ឌ Serie B ដែលមាន២០ក្រុមបន្ទាប់ពី២៦ប្រកួត

ដោយ៖ ភារៈ(រូបភាព ៖ BBC Sport)


ចែករំលែក៖