ក្លិប Everton បានទទួលការសុំទោសពីប្រធានអាជ្ញាកណ្តាលអាជីពលោក Mike Riley បន្ទាប់ពីពួកគេត្រូវបានបដិសេធក្នុងការពិន័យក្នុងការបរាជ័យ១ទល់០ ដោយក្រុម Manchester City កាលពីថ្ងៃសៅរ៍សប្តាហ៍មុន។
ក្រុមស្ករគ្រាប់ Everton បានសរសេរទៅកាន់លីគកំពូលអង់គ្លេសPremier League ដើម្បីត្អូញត្អែរអំពីការសម្រេចចិត្តនៅពេលដែលខ្សែបម្រើ Rodri របស់ Manchester City ហាក់ដូចជាប្រើដៃរបស់គាត់ដើម្បីគ្រប់គ្រងបាល់។
ទាំងអាជ្ញាកណ្តាលលោក Paul Tierney និងជំនួយការអាជ្ញាកណ្តាលលោក Chris Kavanagh មិនបានចាត់ទុកថា វាសក្តិសមក្នុងការទាត់បាល់ចេញនោះទេ បើទោះបីជាមានការបដិសេធពីអ្នកគាំទ្រ និងគ្រូបង្វឹករបស់ក្រុម Everton លោក Frank Lampard ក៏ដោយ។
លោក Riley នាយកការប្រកួត Professional Game Match Officials Limited (PGMOL) នៅលីកកំពូលអង់គ្លេសបានហៅទាំងលោក Lampard និងប្រធានក្លិប Everton លោក Bill Kenwright កាលពីថ្ងៃចន្ទ ដើម្បីសុំទោសចំពោះហេតុការណ៍នេះ ដែលអាចបង្ហាញថា មានជាគ្រាប់បាល់ចំណេញដល់ក្លិបដែលទទួលជ័យជម្នះនៅ Premier League ប៉ុន្តែជាគ្រាប់បាល់ខាតបង់សម្រាប់ក្រុមចាញ់។
គ្រូបង្វឹកក្រុម Everton លោក Lampard បាននិយាយបន្ទាប់ពីការប្រកួតនៅកីឡដ្ឋាន Goodison Park ថា “យើងបានបាត់បង់មួយពិន្ទុដោយសារតែអ្នកអាជីពម្នាក់ដែលមិនអាចធ្វើការងាររបស់គាត់បានត្រឹមត្រូវ។ វាជារឿងអសមត្ថភាពណាស់ក្នុងការទទួលខុស”។
បច្ចុប្បន្នក្រុម Everton កំពុងឈរនៅលេខរៀងទី១៧ក្នុងតារាងឈ្នះតែ១ពិន្ទុប៉ុណ្ណោះពីលើក្រុម Burnley ដែលជាតំបន់កាត់ចោល ដោយមាន២២ពិន្ទុ ក្នុង២៤ប្រកួត។ ក្រុម Everton នឹងត្រូវទទួលក្រុម ភ្ញៀវ Boreham Wood ក្នុងវគ្គជម្រុះពានរង្វាន់ FA Cup នៅថ្ងៃទី៣ ខែមីនាខាងមុខនេះ ៕
ដោយ៖ ភារៈ(រូបភាព ៖ BBC Sport)