ព័ត៌មានទាន់ហេតុការណ៍៖

ជីដូនអង្គុយនិយាយគ្នាលេងភ្លេចខ្លួនចៅប្រុសលង់ទឹកបៀរស្លាប់ផ្អើលទាំងយប់

ចែករំលែក៖

ខេត្តស្វាយរៀង ៖ មានការស្រែកទ្រហោយំពីសំណាក់ជីដូននិងក្រុមគ្រួសារខណៈប្រទះឃើញកូនប្រុសលង់ក្នុងទឹកបៀរខាងក្រោយផ្ទះចំងាយ១០ម៉ែត្របង្កការភ្ញាក់ផ្អើលដល់អ្នកភូមិទាំងយប់។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៧យប់ ថ្ងៃទី១ខែមីនាឆ្នាំ២០២២ស្ថិតក្នុងភូមិត្រឡាច ឃុំម្រាម ស្រុករមាសហែក ខេត្តស្វាយរៀង។

បើតាមសមត្ថកិច្ចនគរបាលស្រុកបានអោយដឹងថាក្មេងប្រុសខាងលើមានឈ្មោះ មាន លីហុង អាយុ០១ឆ្នាំ៦ខែមានឪពុកឈ្មោះដៀប រាត្រី អាយុ៣០ឆ្នាំ មុខរបរកសិករនិងម្ដាយឈ្មោះយឿន សុំណាក់ អាយុ៣០ឆ្នាំរស់នៅ ក្នុងភូមិត្រឡាច ឃុំម្រាម ស្រុករមាសហែក ខេត្តស្វាយរៀង។

តាមអ្នកភូមិបានអោយដឹងថាមុនកើតហេតុជីតានិងជីដូនបានដាក់ចៅអោយដើរលេងលើដីរួចជាប់ រវល់អង្គុយនិយាយគ្នាលេងតាមអ្នកស្រុកស្រែក្រោយមកប្រមាណ២០នាទីភ្លេចខ្លួនក៏ស្រែកហៅចៅប៉ុន្តែមិនលឹឆ្លើយតបក៏នាំគ្នាដើររកទើបចុះរាវក្នុងទឹកបៀរខាងក្រោយផ្ទះចំងាយ១០ម៉ែត្រស្រាប់តែប្រទះឃើញបង្កការផ្អើលឆោឡោតែម្ដង។

សពក្រោយពីសមត្ថកិច្ចពិនិត្យនិងធ្វើកំណត់ហេតុរួចទើបប្រគល់អោយក្រុមគ្រួសារយកមកធ្វើបុណ្យទាំងក្ដុកក្ដួលនិងសោកសង្រេងបំផុតខណៈធ្វេសប្រហែសតែមួយប៉ប្រិចភ្នែកបណ្ដាលអោយបាត់បង់ចៅប្រុសគួរអោយសង្វេគ ៕

ដោយ៖យឹម សុថាន


ចែករំលែក៖