ព័ត៌មានទាន់ហេតុការណ៍៖

ម៉ូតូសណ្តោងរ៉ឺម៉កបុករថយន្តឆ្លងផ្លូវរងការខូចខាត

ចែករំលែក៖

ភ្នំពេញ​៖​ បុរសម្នាក់ជិះម៉ូតូសណ្តោងរ៉ឺម៉កលឿនមិនប្រយ័ត្នជ្រុលបុករថយន្តបេីកឆ្លងផ្លូវពីចំហៀងពេញទំហឹងបណ្តាលឱ្យរងការខូចខាតយ៉ាងដំណំ។ 

ហេតុការណ៍​នេះបានកេីតឡេីងកាលពីវេលាម៉ោង១២និង១០នាទីរសៀល​ ថ្ងៃទី២​ ខែមីនា​ ឆ្នាំ២០២២​ នៅចំណុចតំបន់សេដ្ឋកិច្ចពិសេស​ តាមបណ្តោយផ្លូវជាតិលេខ៤​ ក្នុងសង្កាត់កន្ទោក​ ខណ្ឌកំបូល​ រាជធានីភ្នំពេញ​។ 

តាមសាក្សីនៅកន្លែងកេីតហេតុបានឱ្យដឹងថា​ មុនពេលកេីតហេតុគេបានឃេីញរថយន្តម៉ាកKIA​ ពណ៌ទឹកប្រាក់​ពាក់ស្លាកលេខភ្នំពេញ2AV 7112​ ធ្វេីដំណេីរតាមបណ្តោយផ្លូវជាតិលេខ៤​ ក្នុងទិសដៅពីកេីតទៅលិចខណៈមកដល់ចំណុចកេីតហេតុស្រាប់តែបត់ឆ្វេងបំណងចូលក្នុងតំបន់សេដ្ឋកិច្ចពិសេសភ្លាមនោះស្រាប់តែមានបុរសម្នាក់ជិះម៉ូតូសណ្តោងរ៉ឺម៉ក​ ធ្វេីដំណេីរតាមបណ្តោយផ្លូវជាតិលេខ៤ក្នុងទិសដៅពីលិចទៅកេីតលឿនចាប់ហ្វ្រ័ងមិនជាប់ក៏ជ្រុលបុករថយន្តចំពីចំហៀងពេញទំហឹងបណ្តាលឱ្យបែកកញ្ចក់និងរងការខូចខាតទ្វារមួយចំហៀងសំណាងរបួសស្រាល។ 

ក្រោយកេីតហេតុសមត្ថកិច្ចមូលដ្ឋានចុះមកដល់ចំណុចកេីតហេតុនិងធ្វេីការវាស់វែងយករថយន្តរួមទាំងម៉ូតូទៅរក្សាទុករង់ចាំដោះស្រាយពេលក្រោយ៕

ដោយ៖សុខាសែនជ័យ


ចែករំលែក៖