ភ្នំពេញ៖ មានការភ្ញាក់ផ្អើល នៅលើបណ្តាញសង្គមហ្វេសប៊ុកកាលពីមុននេះបន្ទាប់ពីអតីតពិធីករនិងតារាចម្រៀងលោកលាន អាហ្វ្រីលគីនីន ត្រូវបានបុរសម្នាក់ បានបង្ហោះរូបភាពលោកគីនីន នៅលើបណ្ដាញសង្គមដោយផ្ដាំលោកឧកញ៉ារូបនេះឲ្យចូលខ្លួនមកដោះស្រាយបំណុលថែមទៀតផង។ដំណឹងនេះត្រូវបានចែកចាយ កាលពីថ្ងៃទី១ខែមីនា ឆ្នាំ២០២២ ទើបធ្វើឲ្យទាំងក្នុងនិងក្រៅសិល្បៈមានការភ្ញាក់ផ្អើលនិងចោទជាសំណួរជាច្រើន។
យោងទៅតាមគណនីហ្វេសប៊ុក ឈ្មោះ Sekharith Beបានបង្ហោះសារដោយខ្លីថា “សូមជូនដំណឹងដល់ឈ្មោះ លាន អាហ្វីលគីនីនចូលខ្លួនមកដោះស្រាយបំណុលដែលជំពាក់ខ្ញុំ”។ គណនីខាងលើមិនបានបញ្ជាក់អំពីទំហំទឹកប្រាក់ដែលអតីតតារាចម្រៀងរូបនេះជំពាក់ឡើយ ប៉ុន្តែគេកត់សម្គាល់ថាមានសារខមិនជាច្រើនបានចូលទៅបញ្ចេញយោបល់ជុំវិញម្ចាស់ហ្វេសបុកដែលទារលុយលោកគីនីន នោះដូចជាឈ្មោះReach Robin សរសេរថា”ឭថាឡើងឧកញ៉ា ឡូវម៉េចចឹងទៅវិញ?”,ហ្វេសហុកឈ្មោះស រាជសិទ្ធ សរសេរថា”សងលុយគេទៅអាក្បាលខូច”,ហ្វេសបុកឈ្មោះគីវ គីមណាង សរសេរថា”ខូច ឈ្មោះល្អៗគេអស់ហើយ” ,ហ្វេសបុកឈ្មោះVannak Sen សរសេរថា”លុយខ្ញុំ៣០០០ដុល្លារដែរអត់ឲ្យ”…។
គេនៅមិនដឹងនៅឡើយទេថាកើតករណីនេះគឺជារឿងពិតដែរឬយ៉ាងណាទេ ហើយគេនៅមិនទាន់មានការប្រតិកម្មណាមួយពីសំណាក់លោកលាន អាហ្រ្វីលគីនីន នៅឡើយដែរ ជុំវិញការលើកឡើងរបស់គណនីយហ្វេសប៊ុកខាងលើ។ ទោះជាយ៉ាងណាជុំវិញការចោទប្រកាន់ពីលោកSekharith Be និងការមតិតមួយចំនួនបន្ថែមទទៀត។
គូរបញ្ជាក់ថាលោកលាន អាហ្រ្វីលគីនីន បានផ្អាកពីអាជីពសិល្បៈទាំងស្រុងក្រោយក្លាយខ្លួនជាឧកញ៉ាហើយស្វាមីរបស់អ្នកនាងកែវ វរលក្ខណ៍ រូបនេះបានងាកទៅរកស៊ីផ្នែកអចលនទ្រព្យទិញលក់ដីធ្លី និងដឹកថ្មលក់ជាដើម។ប៉ុន្តែនេះក៏មិនមែនជាលើកដំបូងនោះដែរដែលលេចចេញករណីបែបនេះ៕
ដោយ ៖ វឌ្ឍនា