ព័ត៌មានទាន់ហេតុការណ៍៖

កិច្ចពិភាគ្សាជុំទីពីររវាងរុស្ស៊ីនឹងអ៊ុយក្រែនចាប់ផ្តើមនៅតំបន់ Brest ប្រទេសបេឡារូសនៅម៉ោង ១៥ថ្ងៃទី៣ខែមីនា

ចែករំលែក៖

កិច្ចចចារជុំទីពីររវាងរុស្ស៊ីនិងអ៊ុយក្រែនបានចាប់ផ្តើមឡើងនៅក្នុងតំបន់ Brest ប្រទេសបេឡារូស នៅវេលាម៉ោង១៥ ថ្ងៃទី ៣ខែមីនា (ពេលវេលាក្នុងតំបន់)។ ក្រុមអ្នកវិភាគលើកឡើងថាកិច្ចពិភាក្សាលើកទីពីរនេះគឺជាការកំណត់ជោគវាសនាចុងក្រោយនៃទីក្រុងកៀវ ។ បើមិនមានលទ្ធផលដែលអាចទទួលយកបាននោះ រុស្ស៊ីអាចនឹងដណ្តើមគ្រប់គ្រងរដ្ឋធានីអ៊ុយក្រែន ក្នុងពេលដ៏ខ្លីខាងមុខ ។
ការិយាល័យប្រធានាធិបតីអ៊ុយក្រែន បានប្រកាសថា អ៊ុយក្រែនចង់ឲ្យមានបទឈប់បាញ់ ហើយរុស្ស៊ីត្រូវដកទាហានជាបន្ទាន់ចេញពីប្រទេសអ៊ុយក្រែន ។ កិច្ចពិភាក្សាធ្វើឡើងក្នុងពេលដែលរុស្ស៊ីទើបតែដណ្តើមគ្រប់គ្រងបានទីក្រុងមួយទៀត គឺទីក្រុង Balakliya នៅភាគខាងកើតអ៊ុយក្រែន។ នេះជាទីក្រុងទីពីរ ដែលរុស្ស៊ីគ្រប់គ្រងបាននៅថ្ងៃទី ៣ខែមីនា បន្ទាប់ពីទីក្រុង Kharkiv ។
ក្នុងថ្ងៃជាមួយគ្នានេះដែររដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergei Lavrov បញ្ជាក់ថាទីក្រុងមូស្គូនឹងបន្តសកម្មភាពយោធាដល់ទីបញ្ចប់ ។ ទាំងនោះហើយបានជាក្រុមអ្នកវិភាគបានលើកឡើងថា ការដែលអ៊ុយក្រែន ស្នើឲ្យទាហានរុស្ស៊ីចាកចេញទាំងអស់ពីប្រទេសអ៊ុយក្រែនគឺជារឿងមិនអាចទៅរួចឡើយ។
អ្នកឯកទេសវិភាគលើកឡើងថា គោលដៅដែលរុស្ស៊ីចង់ជួបពិភាក្សាពិតប្រាកដនោះ គឺអាមេរិក និងណាតូ ស្តីពីការធានាសន្តិសុខស្របច្បាប់របស់រុស្ស៊ី មិនមែនអ៊ុយក្រែននោះឡើយ ដោយអ៊ុយក្រែនបើរុស្ស៊ីចង់វាយប្រហារដណ្តើមគ្រប់គ្រងទីក្រុង កៀវ ហើយចាប់ខ្លួនមេដឹកនាំគឺជារឿងងាយស្រួលបំផុត ប៉ុន្តែរុស្ស៊ីមិនទាន់ដល់ពេល ចាំមើលសកម្មភាពរបស់អាមេរិកនិងណាតូ ។ ប្រសិនបើកិច្ចពិភាក្សា លើកទីពីរបរាជ័យនោះ ប្រធានាធិបតីអ៊ុយក្រែនត្រៀមភៀសខ្លួនឱ្យហើយទៅ រុស្ស៊ីនឹងវាយលុកដណ្តើមគ្រប់គ្រងទីក្រុងកៀវហើយ។ បើរុស្ស៊ីដកទ័ពចេញងាយស្រួលបែបនេះ មិនចាំបាច់ចំណាយកម្លាំងមកវាយប្រហារអ៊ុយក្រែននោះដែរ ៕ដោយ៖ ធីរីណា

រូបថត៖THX/TTXVN


ចែករំលែក៖