ព័ត៌មានទាន់ហេតុការណ៍៖

អារ៉ាប៊ីសាអ៊ូឌីតនឹងធ្វើជាម្ចាស់ផ្ទះការប្រកួតវគ្គចែកពូលក្នុងពានរង្វាន់Asian Champions League

ចែករំលែក៖

សហព័ន្ធកីឡាបាល់ទាត់ទ្វីបអាស៊ីបានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ទីខែមីនាថា ប្រទេសអារ៉ាប៊ីសាអ៊ូឌីតនឹងធ្វើជាម្ចាស់ផ្ទះក្នុងការប្រកួតក្រុមទាំង៥មកពីភាគខាងលិចទ្វីបអាស៊ីនៃពានរង្វាន់ Asian Champions League

ទីក្រុង Riyadh នឹងធ្វើជាម្ចាស់ផ្ទះការប្រកួតដែលពាក់ព័ន្ធនឹងក្រុមការពារតំណែងជើងឯក Al Hilal នៅក្នុងទីក្រុងកំណើតរបស់ពួកគេក្នុងពូល A ដែលមានក្រុម Istiklol មកពីប្រទេសទួមេគីស្ថាន, ក្រុម Al Rayyan មកពីកាតារ និងក្រុមដែលឈ្នះវគ្គ Playoff ផងដែរ។

ពូល B ដែល​មានក្រុម Mumbai, ក្រុម Al Jazira មក​ពី​ប្រទេស​អារ៉ាប់រួម, ក្រុម Al Shabab របស់​អារ៉ាប៊ីសាអ៊ូឌីត និង​ក្រុម Air Force របស់​អុីរ៉ាក់ក៏​នឹង​ប្រកួត​នៅទីក្រុង Riyadh ដែរ។

ក្រុម Jeddah នឹងធ្វើជាម្ចាស់ផ្ទះទទួលក្រុម Foolad មកពីប្រទេសអុីរ៉ង់, ក្រុម Shabab Al Ahli Dubai, ក្រុម Al Gharafa របស់កាតារ និងក្រុមAhal របស់ទួមេគីស្ថានក្នុងពូល C ខណៈពូល D ដែលមានក្រុម Sepahanរបស់អុីរ៉ង់, Al Duhail មកពីកាតារ, Pakhtakor របស់អ៊ូបេគីស្ថាន និងក្រុមឈ្នះក្នុងវគ្គ Playoff នឹងធ្វើឡើងនៅ Buraidah

ពូល E នឹងត្រូវលេងក្នុងទីក្រុង Dammam ហើយនឹងមានក្រុម Al Saddរបស់កាតារ, Al Faisaly មកពីអារ៉ាប៊ីសាអ៊ូឌីត, ក្រុមមកពីហ្សកដានី Al Wehdat និងក្រុមឈ្នះក្នុងវគ្គ Playoff

ការប្រកួតគ្រោងនឹងចាប់ផ្តើមនៅថ្ងៃទី ខែមេសាខាងមុខ ជាមួយនឹងក្រុមដែលឈ្នះនៃពូលនីមួយៗឈានទៅវគ្គ១៦ ក្រុមចុងក្រោយជាមួយនឹងក្លិបចំនួនដែលមានកំណត់ត្រាជើងឯករងល្អបំផុត។

កន្លែងសម្រាប់ក្រុមទាំងនៅភាគខាងកើតនៃការចាប់ឆ្នោតត្រូវបានប្រកាសកាលពីខែមុន ដោយការប្រកួតនឹងត្រូវប្រកួតនៅប្រទេសថៃ វៀតណាម និងម៉ាឡេស៊ី។ ចំណែកការប្រកួតនៅតំបន់ភាគខាងកើតនេះនឹងចាប់ផ្តើមនៅថ្ងៃទី១៥ ខែមេសា។

សូមបញ្ជាក់ថា វគ្គចែកពូលក្នុងការប្រកួតពានរង្វាន់ Asian Champions League ឆ្នាំនេះកំពុងត្រូវបានលេងដោយបិទទ្វារដើម្បីកំណត់ការធ្វើដំណើររបស់ក្រុមកីឡាករដោយសារតែជំងឺរាតត្បាតកូវីដ១៩ដែលកំពុងបន្ត

ដោយ៖ ភារៈ(រូបភាព ៖ Reuters/CNA)


ចែករំលែក៖