ព័ត៌មានទាន់ហេតុការណ៍៖

ជិះម៉ូតូលឿនពេកគេចរថយន្តនៅខាងមុខជ្រុលទៅបុកនឹងរថយន្តមួយគ្រឿងទៀតបណ្តាលឲ្យរងរបួសធ្ងន់

ចែករំលែក៖

ភ្នំពេញ ៖ បុរសម្នាក់ជិះម៉ូតូក្នុងល្បឿនលឿនរួចបានគេចពីរថយន្តដឹកការ៉ូដែលកំពុងបើកបរនៅខាងមុខជ្រុលទៅបុកនឹងរថយន្តមួយគ្រឿងទៀតបណ្តាលឲ្យរងរបួសធ្ងន់ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ។

ហេតុការណ៍នេះបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១០ នឹង២០នាទីព្រឹក ថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២២ ដែលស្ថិតនៅតាមបណ្តោយផ្លូវឌួងងៀប ដែលស្ថិតនៅក្នុងសង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលកើតហេតុគេបានឃើញម៉ូតូមួយគ្រឿងម៉ាកZOOMER Xពណ៌ស លាយខ្មៅពាក់ស្លាកលេខភ្នំពេញ1GI. 4091បើកបរដោយបុរសម្នាក់ធ្វើដំណើរក្នុងទិសដៅពីជើងទៅត្បូង ក្នុងល្បឿនលឿន លុះមកដល់ត្រង់ចំណុចកើតហេតុបានជិះគេចពីរថយន្តដឹកការ៉ូមួយគ្រឿងដែលបើកបរនៅខាងមុខ ហើយជ្រុលទៅបុកនឹងរថយន្តមួយគ្រឿងទៀតម៉ាកព្រូសពណ៌ក្រហមពាក់ស្លាកលេខភ្នំពេញ2AO 6982បើកបរដោយស្ត្រីម្នាក់ធ្វើដំណើរក្នុងទិសដៅពីត្បូងទៅជើងពេញទំហឹងបណ្តាលឲ្យអ្នកជិះម៉ូតូរងរបួសធ្ងន់ត្រូវបានដឹកយកទៅសង្រ្គោះនៅមន្ទីរពេទ្យភ្លាមៗ ចំណែកម៉ូតូ នឹងរថយន្តរងការខូចខាតយ៉ាងដំណំ។

ក្រោយកើតហេតុសម្ថកិច្ចមូលដ្ឋានបានមកដល់រួចបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចរាចរណ៍ចុះមកធ្វើការវ៉ាស់វែងយករថយន្តនឹងម៉ូតូយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យរង់ចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយតាមផ្លូវច្បាប់ ៕

ដោយ៖និនសុភ័ស្ត


ចែករំលែក៖