ព័ត៌មានទាន់ហេតុការណ៍៖

ជាលើកដំបូងពលរដ្ឋនូវែលហ្សេឡង់មកប្រទេសវិញមិនចាំបាច់ធ្វើចត្តាឡីស័ក

ចែករំលែក៖

ក្រោយរយៈពេល២ឆ្នាំ នៃការអនុវត្តវិធានការទប់ស្កាត់ការឆ្លងកូវីដ-១៩យ៉ាងតឹងតែងបំផុតមក ប្រទេសនូវែលហ្សេឡង់គិតចាប់ពីថ្ងៃទី៥ខែមីនាទៅ ពលរដ្ឋដែលវិលត្រឡប់ពីក្រៅប្រទេសមកស្រុកវិញមិនចាំបាច់ធ្វើចត្តាឡីស័កនោះឡើយ។
នៅថ្ងៃទី ៥ខែមីនា រដ្ឋាភីបាលនូវែលហ្សេឡង់បានសម្រេចបន្ថយរាល់ការរឹតត្បិតទប់ស្កាត់ការឆ្លងកូវីដ-១៩ ។

ពលរដ្ឋនៅក្រៅប្រទេសចង់វិលត្រឡប់មកកាន់ប្រទេសវិញដោយមិនចាំបាច់ធ្វើចត្តាឡីស័កនោះឡើយ។
នៅអាកាសយានដ្ឋាន ពលរដ្ឋដែលវិលត្រឡប់មកពីក្រៅប្រទេស គឺមានអ្នកទទួលយ៉ាងកក់ក្តៅដូចកាលពីមុន គឺឱបថើប ចាប់ដៃជាធម្មតាដូចសម័យកាលមិនទាន់មានកូវីដ-១៩ ។
តាមគម្រោង នូវែលហ្សេឡង់មានពលរដ្ឋវិលត្រឡប់មកពីបរទេស ប្រមាណ៩០០នាក់ក្នុងមួយសប្តាហ៍ខាងមុខ ហើយនឹងមានពលរដ្ឋរាប់ពាន់នាក់វិលត្រឡប់មកប្រទេសវិញជាបន្តបន្ទាប់។
ពាក់ព័ន្ធករណីឆ្លងកូវីដ-១៩ នៅក្នុងប្រទេសនូវែលហ្សេឡង់បានរកឃើញរហូតដល់ទៅ១៨.៨០០នាក់ក្នុងរយៈពេល២៤ម៉ោង ។ បើទោះបីមានករណីឆ្លងកូវីដ-១៩កើនឡើងខ្ពស់ក្តី ប៉ុន្តែពលរដ្ឋដែលចាក់វ៉ាក់សាំងបានច្រើនអាចជួយទប់ស្កាត់ការឆ្លងធ្លាក់ខ្លួនឈឺធ្ងន់ ទាំងនោះហើយបានជានូវែលហ្សេឡង់សម្រេចបន្ថយការរឹតត្បិត៕ ដោយ៖ ធីរីណា

រូបថត៖Katie Doyle


ចែករំលែក៖