ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំងសមត្ថកិច្ច​ ចុះណែនាំអប់រំ និងកិច្ចសន្យាជាមួយម្ចាស់ទីតាំង​បេីកលេងល្បែងទ្បូតូតាមអនទ្បាញ​ នៅសង្កាត់ក្បាលកោះ

ចែករំលែក៖

ភ្នំពេញ​៖​ ទីតាំង​បេីកលេងល្បែងទ្បូតូតាមអនទ្បាញ​ខុសច្បាប់​មួយកន្លែង​ នៅសង្កាត់ក្បាលកោះ​ ត្រូវ​បាន​កម្លាំង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាលក្បាលកោះ​ ចុះត្រួតពិនិត្យ​ធ្វើការ​ណែនាំ​ និងកិច្ចសន្យា​មិនឱ្យមានការបេីកលេងបន្តទៀតនោះទេ។ ហេីយ​បេីម្ចាស់ទីតាំងនៅតែបន្តលួចបេីកខុសច្បាប់​ សមត្ថកិច្ច​ជំនាញ​ និងមានវិធានការតាមច្បាប់។ 

បេីយោង​តាមប្រភពព័ត៍មានពី​របាយការណ៍​របស់​នគរបាល​ក្បាលកោះ​ បានឱ្យដឹងថា​ បន្ទាប់ពីសេចក្ដី​របាយការណ៍​របស់​ប្រជាពលរដ្ឋ​ថា៖ “មានទីតាំងល្បែងជល់មាន់តាមអនទ្បាញ នៅផ្ទះគ្មានលេខ ផ្លូវលំ ភូមិយកបាត្រ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ” ។ ជាក់ស្ដែង​នៅថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២២នេះ ​កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលក្បាលកោះ នៃអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ចុះត្រួតពិនិត្យនៅទីតាំងខាងលើនេះ ជាលទ្ធផលមិនឃើញមានការបើកលេងល្បែងជល់មាន់តាមអនទ្បាញនោះទេ។​ ប៉ុន្តែ​ជាក់ស្ដែង​សមត្ថកិច្ច​ បានត្រួតពិនិត្យរកឃើញម្ចាស់ទីតាំងបានបើកល្បែងទ្បូតូតាមអនទ្បាញ។ 

ក្រោយត្រួតពិនិត្យរួច​ កម្លាំងសមត្ថកិច្ចបានធ្វើការណែនាំអប់រំ និងកិច្ចសន្យាជាមួយម្ចាស់ទីតាំងឱ្យបិទការលេងល្បែងប្រភេទទ្បូតូតាមអនទ្បាញនេះបន្តទៀត ហេីយ​ប្រសិនបើ​ម្ចាស់​ទីតាំង​លួចបេីកគ្មានការអនុញ្ញាតិ​សមត្ថកិច្ច​ជំនាញ​ និងអនុវត្តតាមនីតិវិធីច្បាប់៕

ដោយ​៖សហការី​


ចែករំលែក៖