ព័ត៌មានទាន់ហេតុការណ៍៖

ស្លាប់២ករណីផ្សេងគ្នាដោយចង.កសម្លាប់ខ្លួននិងលង់ទឹកបៀរស្លាប់

ចែករំលែក៖

ខេត្តស្វាយរៀង៖ យ៉ាងហោចណាស់មានករណីស្លាប់២កន្លែងផ្សេងគ្នាដោយក្មេងប្រុសម្នាក់លង់ទឹកបៀរស្លាប់និងបុរសម្នាក់ចងកសម្លាប់ខ្លួនក្នុងផ្ទះនៅស្រុករមាសហែកនិងស្រុកស្វាយទាប។

យោងតាមសមត្ថកិច្ចនគរបាលបានអោយដឹងថាករណីទី១បានកើតឡើងកាលពីវេលាម៉ោង៩និង៤៥នាទីព្រឹកថ្ងៃទី០៥ខែមីនាឆ្នាំ២០២២ នៅចំណុចភូមិអង្គស្វាយ ឃុំប្រសូត្រ ស្រុកស្វាយទាប មានករណីចងករសម្លាប់ខ្លួនខណះមានជំងឺមានជំងឺព្យាបាលមិនបានធូរស្រាល។

សមត្ថកិច្ចបន្តថាបុរសខាងលើមានឈ្មោះសួស សាណានអាយុ៦៨ឆ្នាំ មុខរបរកសិក រស់នៅភូមិអង្គស្វាយ ឃុំប្រសូត្រ ស្រុកស្វាយទាប ។

ក្រោយពីពិនិត្យសពរួចសមត្ថកិច្ចបានសន្និដ្ឋានថាពិតជាស្លាប់ដោយចងកប្រាកដមែនដោយមិនមានស្នាកស្នាមអ្វីដែលសំគាល់ជារឿងឃាតកម្មនោះទេ។

ករណីទី២បានកើតឡើងកាលពីវេលាម៉ោង៣និង៣៤នាទីរសៀលថ្ងៃទី០៤ខែមីនា២០២២ស្ថិតនៅភូមិត្មាតពង ឃុំសំបួរ ស្រុករមាសហែកមានប្រជាពលរដ្ឋបានរាយការណ៍ថាមានក្មេងប្រុសលង់ទឹកបៀរស្លាប់។

ប្រភពបន្តថាក្មេងប្រុសមាន ឈ្មោះហេន ស៊ាងហៃ អាយុ២ឆ្នាំ០៣ខែ រស់នៅភូមិត្មាតពងឃុំសំបួរស្រុករមាសហែក។

មូលហេតុ ដែលបណ្ដាលអោយក្មេងលង់ទឹកស្លាប់ដោយសារ តែមានការធ្វេសប្រហែសរបស់ក្រុមគ្រួសារទុកកូនចោលរត់លេងមុខផ្ទះ ហើយភ្លេចខ្លួនកូនដើរទៅលេងខាងក្រោយផ្ទះចំងាយប្រមាណ១១ម៉ែត្រហើយដើរចុះក្នុងទឹកបៀររអឹលជើងលង់ស្លាប់បង្កការភ្ញាក់ផ្អើលតែម្ដង។

សពក្មេងប្រុសត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុនិងប្រគល់អោយក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីទាំងក្ដុកក្ដួលនិងសោកសង្រេងបំផុត ៕

ដោយ៖យឹម សុថាន


ចែករំលែក៖