ព័ត៌មានទាន់ហេតុការណ៍៖

ម្ដាយក្មេកជនរងគ្រោះករណីជនជាតិចិន,ថៃនិងសន្តិសុខខ្មែរចូលវាយកូនប្រសារដល់ផ្ទះអំពាវនាវឲ្យថ្នាក់ដឹកនាំជួយរកយុត្តិធម៌(មានវីដេអូ)

ចែករំលែក៖

     ក្រុងប៉ោយប៉ែត ៖ ស្ត្រីម្នាក់បានអះអាងថាខ្លួនជាម្ដាយក្មេកជនរងគ្រោះក្នុងករណីជនជាតិចិន,ថៃនិងសន្តិសុខខ្មែរប្រមាណជិត១០នាក់ចូលមកអុកឡុកវាយកូនប្រសារគាត់មានទាំងដំបងដែក កាំភ្លើងខ្លី២ដើមបង្ករបួសស្នាមនៅក្នុងហាងអ៊ុតសក់មួយកន្លែងឋិតក្នុងភូមិក្បាលស្ពាន១សង្កាត់-ក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ។

 ស្ត្រីដែលអះអាងនោះមានឈ្មោះ រ៉ានី អាយុ៥០ឆ្នាំរស់នៅក្នុងភូមិកើតហេតុខាងលើ ចំណែកកូនប្រសារជនរងគ្រោះឈ្មោះវ៉ាងស៊ីងអាយុ២៧ឆ្នាំ ប្រពន្ធឈ្មោះដាលីនអាយុ២៥ឆ្នាំ។

ស្ត្រីជាម្ដាយបានបញ្ជាក់ថា មុនកើតហេតុកូនប្រសារនិងកូនស្រីបង្កើតពួកគាត់នៅក្នុងហាងអ៊ុតសក់ ចំណែកកូនស្រីកំពុងតែធ្វើសក់ឲ្យភ្ញៀវ ស្របពេលនោះមានឃើញរថយន្តស៊េរីទំនើប២គ្រឿងពណ៌សមួយគ្រឿងនិងខ្មៅមួយគ្រឿងនិងមានមនុស្សប្រុសស្រីជាអ្នកបកប្រែមកជាមួយក្នុងនោះមានជនជាតិចិន,ថៃនិងសន្តិសុខខ្មែរចូលមកបង្ករឿងពីមុខផ្ទះរហូតដល់ក្នុងផ្ទះដែលវាយកូនប្រសារគាត់មានរងរបួសស្នាមចាប់អូសកូនប្រសារគាត់ចេញពីក្នុងផ្ទះបម្រុងញាត់ចូលក្នុងរថយន្តតែបានគាត់ស្រែកថាប៉ូលិសមកទើបក្រុមបង្កលែងវាយកូនប្រសារគាត់ ។

ចាប់ពីរសៀលថ្ងៃទី ២ ខែមីនា ឆ្នាំ២០២២រហូត មកទល់ថ្ងៃទី៥ខែឆ្នាំដដែលនៅមិនទាន់ចាប់ជនបង្កមកសាកសួរចាត់ការតាមផ្លូវច្បាប់ឡើយ។

 ស្ត្រីរួបនោះបន្តថា មិនដឹងជាមូលហេតុអ្វីបានជាចាប់ជនបង្កជនជាតិចិន,ថៃរួមទាំងសន្តិសុខមិនបានព្រោះទីតាំងដែលជនបង្កនៅគឺមានបុរីដួងច័ន្ទនិងបុរីសុខស្រេង S.1។គាត់ថាកូន ប្រសារគាត់ជាជនជាតិចិន(ជនរងគ្រោះ)មិនបានស្គាល់ជាមួយក្រុមជនបង្កជនជាតិចិន នោះទេ ប្រហែលជាជនជាតិចិនបង្ករនោះយល់ច្រលំថាកូនរបស់គាត់បើកហាងខាងលើថាជាហាងល្បែងអនឡាញខុសច្បាប់ដូចជាពួកគេទើបមានការយល់ច្រលំបែបមើលទៅ កន្លងមកកូនប្រសារគាត់បានទៅធ្វើការបំរើអនឡាញឲ្យក្រុមជនជាតិចិនក្រោយមកកូនប្រសារគាត់បានឈប់មកជួយធ្វើការជាមួយប្រពន្ធទើបមានរឿងកើតឡើងតែម្ដង។ជាថ្មីម្ដងទៀតគាត់ជាម្ដាយក្មេកជនរងគ្រោះបានអំពាវនាវសារជាថ្មីសូមឲ្យសមត្ថកិច្ចជម្នាញជួយរកយុត្តិធម៌ដល់កូនប្រសារគាត់ផងព្រោះភាពយុត្តិធម៌នៅមិនទាន់មានចំពោះគាត់ហើយប្រទេសមានច្បាប់ដូច្នេះគួរកុំបណ្ដោយឲ្យក្រុមជនបង្កមួយក្ដាប់តូចរួចខ្លួនបាន ហើយបើករណីខាងលើនេះមិនមានយុត្តិធម៌ចំពោះគាត់និងកូនគាត់ទេនោះគាត់ក៏មិនសុខចិត្តដែរ។

 ករណីខាងនេះលោកអធិការក្រុងប៉ោយប៉ែតសៅ សារឿន មានប្រសាសន៍តាមទូរសព្ទថាៈ ជនជាតិចិន,ថៃនិងសន្តិសុខដែលបង្កអសន្តិសុខកាលពីរសៀលថ្ងៃមុននោះកម្លាំងបានកំណត់មុខសញ្ញាអស់ហើយ តែកម្លាំងសមត្ថកិច្ចកំពុងតែតាមចាប់ ។

លោកបន្តថាៈ ករណីនោះដែរជនរងគ្រោះជាជនជាតិចិននោះ មានជម្លោះជាមួយជនជាតិថៃ ៕

ដោយ ៖ វណ្ណា


ចែករំលែក៖