ភ្នំពេញ៖ ក្រុមកេ្មងស្ទាវ២ក្រុមមានចំនួន១៨នាក់ដែលមានរហស្សនាម ៧៩ និង ៩៨ small បានប្រមូលផ្ដុំគ្នាដេញវ៉ៃគ្នា បង្កភាពអសន្តិសុខក្នុងបរិវេណទីក្រុងកោះពេជ្រ ត្រូវបាននគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដែលកំពុងល្បាតធ្វើការ ឃាត់ខ្លួនបានសរុប១៨នាក់ ក្នុងនោះមានស្រីម្នាក់ និងម៉ូតូចំនួន៨គ្រឿង។
ប្រតិបត្តិការនេះធ្វើឡើងនៅវេលាម៉ោង៩និង១០នាទីយប់ថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២២ ក្នុងបរិវេណទីក្រុងកោះពេជ្រ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានបានឱ្យដឹងថា នៅមុនពេលឃាត់ខ្លួនក្រុមក្មេងស្ទាវទាំងពីរក្រុមនេះ គឺកម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានធ្វើការល្បាតក្នុងបរិវេណកោះពេជ្រដើម្បីការពារសុខសុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋដែលមកលេងក្នុងបរិវេណក្រុងនេះ។ភ្លាមៗនោះស្រាប់តែឃើញក្រុមក្មេងស្ទាវពីរក្រុមមានគ្នាជាង២០នាក់បានដេញវៃ៉គ្នាបប៉ផាប់ពភីងនៅម្ដុំដើមឫស្សី។ ពេលនោះកម្លាំងនគរបាលដែលកំពុងតែជិះម៉ូតូល្បាតបានដេញឃាត់ក្រុមក្មេងស្ទាវបានចំនួន១៨នាក់ក្នុងនោះមានស្រីម្នាក់និងដកហូតម៉ូតូចំនួន០៨គ្រឿង។
តាមប្រភពព័ត៌មានបានឱ្យដឹងថា ក្រុមក្មេងស្ទាវនេះគេដឹងថាមានក្រុមមួយមានរហស្សនាម ៩៨ small និងមួយក្រុមទៀតមានរហស្សនាម៧៩ តែនៅក្នុងហេតុការណ៍នេះមិនទាន់មានមនុស្សរងរបួសឡើយ។
បច្ចុប្បន្នក្រុមក្មេងស្ទាវទាំងពីរក្រុមរួមទាំងម៉ូតូ៨គ្រឿងត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាលបញ្ជូនខ្លួនទៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដើម្បីចាត់ការតាមនីតិវិធ៕
ដោយ ៖ រ៉ារ៉ា