ក្លិបបាល់ទាត់, កីឡាករ និងអ្នកគាំទ្រទូទាំងប្រទេសអង់គ្លេសបានមករួមគ្នាដើម្បីផ្ញើសារ និងកាយវិការនៃការគាំទ្រសម្រាប់ប្រទេសអ៊ុយក្រែនកាលពីថ្ងៃសៅរ៍ក្នុងការប្រកួតនៅលីគកំពូលអង់គ្លេស។
ផ្ទាំងបដា, កាត, កាក់ និងអេក្រង់ទូរទស្សន៍ត្រូវបានគេមើលឃើញមានពាក់កណ្តាលពណ៌ខៀវ និងពណ៌លឿងនៃទង់ជាតិអ៊ុយក្រែនដែលប្រកាសថា “បាល់ទាត់ឈរជាមួយគ្នា” ត្រូវបានបង្ហាញនៅក្នុងការប្រកួតក្របខ័ណ្ឌPremier League ។
កម្រងផ្កាពណ៌ខៀវ និងលឿងចំនួន២ត្រូវបានដាក់នៅលើទីលានដោយក្រុម Chelsea និងក្រុម Manchester City មុនពេលចាប់ផ្តើមការប្រកួតវគ្គផ្តាច់ព្រ័ត្រក្របខ័ណ្ឌ Women’s Continental Cup នៅកីឡដ្ឋាន Cherry Red Records របស់ Wimbledon ។
ការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែនបានទាក់ទាញការថ្កោលទោសយ៉ាងទូលំទូលាយពីអន្តរជាតិ ហើយសហគមន៍បាល់ទាត់បានឆ្លៀតឱកាសដើម្បីបង្ហាញពីការប្រឆាំងរបស់ខ្លួនចំពោះជម្លោះ និងលើកកម្ពស់សន្តិភាព។
ប្រធានក្រុមបានពាក់ខ្សែដៃពណ៌ខៀវ និងពណ៌លឿង ខណៈដែលកីឡាករ និងបុគ្គលិកគ្រូបង្វឹកបានចូលរួមជាមួយអ្នកគាំទ្រក្នុងការអបអរសាទរមួយនាទីដើម្បីបង្ហាញពីការគាំទ្ររបស់ពួកគេចំពោះបុព្វហេតុអ៊ុយក្រែន។
នៅកន្លែងខ្លះទៀត រួមទាំងកីឡដ្ឋាន King Power របស់ក្លិប Leicester ការប្រមូលធុងត្រូវបានធ្វើឡើងដើម្បីជួយជនរងគ្រោះនៃជម្លោះខាងលើ ដោយមានរូបបង្ហាញពីទង់ជាតិអ៊ុយក្រែនផងដែរ។
រូបភាព និងឈុតឆាកនឹងត្រូវបានមើលឃើញទូទាំងពិភពលោកតាមរយៈដៃគូផ្សាយអន្តរជាតិរបស់ Premier League ទោះបីជាការប្រកួតកាលពីថ្ងៃសៅរ៍ ទោះបីមិនត្រូវបានបង្ហាញនៅក្នុងប្រទេសចិន ដែលជាសម្ពន្ធមិត្តនយោបាយជិតស្និទ្ធរបស់រុស្ស៊ីក៏ដោយ ៕
ដោយ៖ ភារៈ(រូបភាព ៖ BBC Sport)