ព័ត៌មានទាន់ហេតុការណ៍៖

កូរ៉េខាងត្បូងមានករណីឆ្លងកូវីដ-១៩ ជាង២៤០ពាន់នាក់ក្នុងមួយថ្ងៃ

ចែករំលែក៖

បច្ចុប្បន្ន កូរ៉េខាងត្បូងបានក្លាយទៅជាប្រទេសដែលមានករណីឆ្លងកូវីដ-១៩ ខ្ពស់ជាងគេបំផុតនៅលើពិភពលោក ដោយប្រទេសនេះមានករណីឆ្លងជាង ២៤០ ពាន់នាក់ក្នុងមួយថ្ងៃៗ រយៈពេល៣ថ្ងៃជាប់គ្នាហើយ។
នៅក្នុងថ្ងៃទី ៦ខែមីនា ក្រសួងសុខាភិបាលប្រទេសកូរ៉េខាងត្បូង បានប្រកាសថា មានករណីឆ្លងកូវីដ-១៩ ដល់ទៅ ២៤៣.៦២៨នាក់ ក្នុងពេល២៤ម៉ោង ។ សរុបករណីឆ្លងនៅក្នុងប្រទេសនេះបានកើនឡើងដល់ទៅជាង៤,៤លាននាក់ហើយ។
ករណីឆ្លងថ្មី នៅថ្ងៃទី៦ខែមីនា គឺបានថយចុះជាងថ្ងៃទី៥ដែលមានករណីឆ្លងដល់ទៅជាង ២៥៤នាក់ និងថ្ងៃទី ៤ខែមីនា មានករណីឆ្លងដល់ទៅ ២៦៦ពាន់នាក់។ ករណីឆ្លងនៅកូរ៉េខាងត្បូង ក៏មាននសញ្ញាថយចុះបន្តិចផងដែរ ជាសញ្ញាមួយដ៏ល្អ ខណៈដែលប្រទេសនេះជិតដល់ថ្អៃបោះឆ្នោតជ្រើសរើសប្រធានាធិបតី។ មន្ត្រីសុខាភិបាលកូរ៉េខាងត្បូង បានបញ្ជាក់ថា ករណីឆ្លងកើនឡើងខ្ពស់បំផុតនៅពាក់កណ្តាលខែមីនានេះ ដោយមានអ្នកឆ្លងអាចកើនឡើងដល់ទៅ៣៥០ពាន់នាក់ ក្នុងមួយថ្ងៃ។
តាមគេហទំព័រ Worldometers បានផ្សាយថា កូរ៉េខាងជើង គឺជាប្រទេសដែលមានករណីឆ្លងខ្ពស់ជាងគេបំផុតនៅលើពិភពលោក ក្នុងរយៈពេល២៤ម៉ោង កន្លងមក។ បន្ទាប់មកគឺប្រទេសអាល្លឺម៉ង់ មានករណីឆ្លងជាង១៤៤.៤២៧នាក់៕

ដោយ៖ ធីរីណា(រូបថត៖Yonhap)


ចែករំលែក៖