ព័ត៌មានទាន់ហេតុការណ៍៖

គ្រោះថ្នាក់ចរាចរណ៍ពីរករណីផ្សេងគ្នាក្នុងទីតាំងនិងពេលតែមួយ

ចែករំលែក៖

ភ្នំពេញ ៖ ម៉ូតូចំនួន៤គ្រឿងបានបុកគ្នានៅចំណុចទីតាំងតែមួយតែពីរករណីនិងខណ្ឌផ្សេងគ្នាបណ្តាលឱ្យមនុស្សប្រុសស្រី៤នាក់រងរបួសធ្ងន់ស្រាល។ 

ហេតុការណ៍​នេះបានកេីតឡេីងកាលពីវេលាម៉ោង៥ល្ងាចថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២២ ករណីទី១ នៅតាមផ្លូវជាតិលេខ៣ ភូមិព្រៃកី សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល រាជធានីភ្នំពេញ រងរបួសធ្ងន់បុរសម្នាក់ និង ករណីទី២ កើតឡើងផ្លូវចំណុចផ្លូវជាតិលេខ៣ដដែល តែនៅគន្លងផ្លូវម្ខាង ភូមិព្រៃកី(ខ) សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

បើតាមប្រភពនៅកន្លែងបានឲ្យដឹងថា ករណីទី១ ម៉ូតូម៉ាកហុងដាឌ្រីម ស៊េរី២០២១ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ស្ពឺ 1K-9598 បើកពីជើងទៅត្បូង ល្បឿនលឿន ជ្រុលទៅបុកម៉ូតូម៉ាក ហុងដាឌ្រីម ស៊េរី២០២២ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1JA-1833 កំពុងជិះឆ្លងផ្លូវពីលិចទៅកើត បណ្តាលឲ្យរងរបួសធ្ងន់ម្នាក់ ។

ចំណែកករណីទី២ ម៉ូតូម៉ាកឃ្លីក ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1HC-8956 ជិះពីត្បូងទៅជើង បត់ឆ្វេងឆ្លងផ្លូវ ត្រូវបានម៉ូតូធុនធំ ម៉ាកPULSAR ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1BZ-2662 បើកល្បឿនលឿនពីត្បូងទៅជើង ជ្រុលទៅបុកពីក្រោយ បណ្តាលឱ្យស្ត្រីពោះធំ៨ខែ អ្នកជិះម៉ូតូឃ្លីក រងរបួសធ្ងន់ ។

ក្រោយកើតហេតុ ជនរងគ្រោះទាំង២នាក់ក្នុងហេតុការណ៍គ្រោះថ្នាក់២ករណីផ្សេងគ្នា ត្រូវបានរថយន្តគ្លីនិកដឹកយកទៅសង្រ្គោះ ។

ចំណែកម៉ូតូ២គ្រឿង ក្នុងករណីទី១ ត្រូវបានសមត្ថកិច្ចជំនាញខណ្ឌកំបូលវាស់វែងរួចយកទៅរក្សាទុក រីឯម៉ូតូករណីទី២ ត្រូវបានសមត្ថកិច្ចជំនាញខណ្ឌដង្កោ វាស់វែងរួចយកទៅរក្សាទុក ជាបណ្តោះអាសន្ន ៕

ដោយ៖សុខាសែនជ័យ


ចែករំលែក៖