ព័ត៌មានទាន់ហេតុការណ៍៖

មានគណបក្សនយោបាយចំនួន ១៧ចុះឈ្មោះសម្រាប់ប្រកួតប្រជែងការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់

ចែករំលែក៖

ភ្នំពេញ៖ បន្ទាប់ពីបញ្ចប់ការទទួលពាក្យគណបក្សនយោបាយចុះឈ្មោះបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី ៥ នេះគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានប្រកាសថា មានគណបក្សនយោបាយចំនួន ១៧ ដែលបានចុះបញ្ជីដើម្បីចូលរួមប្រកួតប្រជែងនៅក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់នាពេលខាងមុខនេះ។ 

ការចុះបញ្ជីនៃគណបក្សនយោបាយឈរឈ្មោះសម្រាប់ការបោះឆ្នោតជ្រេីសរេីសក្រុមប្រឹក្សាឃុំ​ សង្កាត់​ អាណត្តិទី៥​ ឆ្នាំ២០២២​ រយ:ពេល៣ថ្ងៃ​ គឺចាប់ពីថ្ងៃទី៤-៦​ ខែមីនា​ ឆ្នាំ២០២២​ បានបិទបញ្ចប់ហេីយ។  ដោយគណ:កម្មការឃុំ​ សង្កាត់រៀបចំការបោះឆ្នោត​ បានទទួលពាក្យសុំចុះបញ្ជីបេក្ខជន​ នៃគណបក្សនយោបាយឈរឈ្មោះ​សរុបចំនួន​ ១៧​ គណបក្សនយោបាយ​ ដែលមានបេក្ខជនសរុបចំនួន​ ៨២.៧៨៦រូប​ ក្នុងនោះស្រីចំនួន​ ២៥.៩៦៣រូប។ 

ក្នុងចំណោមគណបក្សនយោបាយឈរឈ្មោះ​សរុបចំនួន​ ១៧​ គឺមានគណបក្សនយោបាយចំនួន​ ៥​ ដែលបានដាក់បេក្ខជនឈរឈ្មោះច្រេីនជាងគេ​មានដូចជា​ :​ 

១.​ គណបក្សប្រជាជនកម្ពុជា

២.​ គណបក្សខ្មែររួបរួមជាតិ

៣.​ គណបក្សហ៊្វុនស៊ិនប៉ិច

៤.​ គណបក្សខ្មែរស្រឡាញ់ជាតិ

៥.​ គណបក្សភ្លេីងទៀន

ចំណែកគណបក្សនយោបាយចំនួន​ ១២ផ្សេងទៀត​ គឺបានដាក់បេក្ខជនឈរឈ្មោះដែរ​ តែមិនបានច្រេីន​នោះទេពោលគឺគណបក្សនយោបាយខ្លះបានដាក់បេក្ខជនតែនៅក្នុងឃុំសង្កាត់តិចតួចប៉ុណ្ណោះ៕

ដោយ៖ សូរិយា


ចែករំលែក៖