ព័ត៌មានទាន់ហេតុការណ៍៖

Dayana Yastremska របស់អ៊ុយក្រែនចាញ់កីឡាការិនី Zhang Shuaiក្នុងវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ Lyon Open

ចែករំលែក៖

កីឡាករ Dayana Yastremska របស់ប្រទេសអ៊ុយក្រែន ដែលបានរួចផុតពីការទម្លាក់គ្រាប់បែករបស់រុស្ស៊ីកាលពីជាងមួយសប្តាហ៍មុននោះ បានបាត់បង់តំណែងក្នុងការប្រកួតដណ្តើមពានរង្វាន់ដ៏គួរឱ្យកត់សម្គាល់ក្នុងព្រឹត្តិការណ៍ប្រកួតវាយតឺន្នីស Lyon Open បន្ទាប់ពីត្រូវបានផ្តួលដោយកីឡាកការិនី Zhang Shuai នៅវគ្គផ្តាច់ព្រ័ត្រ។

កីឡាការិនី​វ័យ២១ឆ្នាំ​ដែល​បាន​មក​ដល់​ទីក្រុង Lyon កាល​ពី​ថ្ងៃ​សៅរ៍​មុន ហើយ​បាន​និយាយ​ពី​ការ​ភ្ញាក់​ពី​ដំណេក​ដោយ​គ្រាប់​បែក​នៅ​ពេល​ដែល​រុស្ស៊ី​ចូល​ឈ្លានពាន​អ៊ុយក្រែន​ថ្ងៃ​មុន​នោះ ត្រូវ​បាន​គេ​យក​ឈ្នះ​ក្នុង​លទ្ធផល ៣-៦ ៦-៣ ៦-៤ ក្នុង​ការ​ប្រកួត។

Yastremska បាននិយាយថា នាងនឹងប្រើប្រាស់ប្រាក់រង្វាន់របស់នាងប្រហែល ១២,០០០អឺរ៉ូ ដើម្បីជួយអ៊ុយក្រែន។ នាងបានបន្តថា វាជាសប្តាហ៍ដ៏លំបាកមួយ។

Yastremska ដែល​បាន​រុំ​ទង់ជាតិ​ប្រទេស​របស់​នាង​បាន​ថ្លែង​ទៅកាន់​ហ្វូងមនុស្សនៅ​ក្រុង Lyon ទាំង​ទឹកភ្នែក ហើយ​បាន​ផ្ញើសារ​ទៅកាន់​ជនរួមជាតិ​របស់​នាង​ដែល​បន្ត​នៅ​ក្នុង​ប្រទេស​អ៊ុយក្រែន។

នាងបាននិយាយទាំងអួលដើមកថា ប្រសិនបើប្រជាជនអ៊ុយក្រែនកំពុងមើលខ្ញុំ ខ្ញុំចង់និយាយថា អ្នកខ្លាំង អ្នកមានស្មារតីដ៏អស្ចារ្យ ហើយខ្ញុំបានព្យាយាមប្រយុទ្ធដើម្បីអ៊ុយក្រែន ប្រាក់រង្វាន់ដែលខ្ញុំរកបាននៅទីនេះ ខ្ញុំនឹងផ្តល់ទៅឱ្យមូលនិធិអ៊ុយក្រែន ដើម្បីគាំទ្រអ៊ុយក្រែន

នាងបន្ថែមថា “អរគុណ​សាធារណជន​សម្រាប់​ការ​គាំទ្រ ខ្ញុំ​បាន​តស៊ូ​ពេញ​មួយ​សប្តាហ៍ មិន​ត្រឹម​តែ​សម្រាប់​ខ្លួន​ឯង​ទេ ប៉ុន្តែ​ក៏​សម្រាប់​ប្រទេស​របស់​ខ្ញុំ​ដែរគ្រប់​គ្នា​បាន​គាំទ្រ​ខ្ញុំ​ច្រើន​ណាស់។ ខ្ញុំ​មាន​អារម្មណ៍​ថា​មាន​អំណាច​ពី​ប្រជាជន​នៅ​ទីនេះ

ចំណែកកីឡាការិនី Zhang បាន​យកឈ្នះនៅពេលនេះគឺជាការឈ្នះ​ដើម្បី​ដណ្តើម​បាន​ពាន WTA ជា​លើក​ទី​របស់​នាង

ដោយ៖ ភារៈ(រូបភាព ៖ BBC Sport)


ចែករំលែក៖