ព័ត៌មានទាន់ហេតុការណ៍៖

អ៊ុយក្រែនមានគម្រោងបំផ្ទុះរោងចក្របរមាណូដើម្បីទម្លាក់កំហុសទៅលើរុស្ស៊ី

ចែករំលែក៖

ក្រសួងការពារជាតិរុស្ស៊ីនៅថ្ងៃទី ៧ខែមីនា បានចោទប្រកាន់ អង្គការថាមពលអ៊ុយក្រែន SBU និងកងពល Azov បានឡើងគម្រោងបំផ្ទុះរោងចក្របរមាណូ ដើម្បីទម្លាក់កំហុសទៅលើទាហានរុស្ស៊ី ថាបានវាយប្រហារទៅលើទីតាំងបរមណូ ដើម្បីឲ្យសហគមន៍អន្តរជាតិថ្កោលទោស។
ក្រសួងការពារជាតិរុស្ស៊ីបានប្រកាសថា «ពួកគេបានដាក់គ្រាប់បែក ហើយ ត្រៀមបំផ្ទុះរោងចក្រ បរមាណូ នៅតំបន់ KIPT ក្រោយមកទម្លាក់កំហុសទៅលើកម្លាំងទាហានរុស្ស៊ីថាបានវាយប្រហារដោយមីស៊ីលទៅលើទីតាំងរោងចក្របរមាណូរបស់អ៊ុយក្រែន»។
ក្រសួងការបរទេសរុស្ស៊ីបានបញ្ជាក់ទៀតថា ក្រុមអ្នកសារព័ត៌មានបរទេសនឹងទៅកាន់ទីក្រុង Kharkov ដើម្បីផ្សព្វផ្សាយ ហើយចោទប្រកាន់រុស្ស៊ីជាអ្នកបង្កឲ្យមាន គ្រោះមហន្តរាយបរិយាកាស។
កាលពីថ្ងៃទី ៦ខែមីនា ក្រសួងមហាផ្ទៃអ៊ុយក្រែន បានចោទប្រកាន់កម្លាំងទាហានរុស្ស៊ីថាបានវាយប្រហារតាមដែនអាកាស ទៅលើទីក្រុង Kharkov ហើយមានមីស៊ីលមួយគ្រាប់ធ្លាក់ចូលក្នុងរោងចក្រអគ្គិសនីបរមាណូ KIPT ៕

ដោយ៖ធីរីណា(រូបថត៖Daily Mail)


ចែករំលែក៖