ព័ត៌មានទាន់ហេតុការណ៍៖

កងរាជអាវុធហត្ថខេត្តកំពង់ចាមឃាត់ខ្លួនជនសង្ស័យលបវ៉ៃគេរួចគេចខ្លួនបានមួយដង្ហើមចង្រិត

ចែករំលែក៖

ខេត្តកំពង់ចាម ៖ នៅថ្ងៃទី០៤ ខែ មីនា ឆ្នាំ២០២២ វេលាម៉ោង២១ និង០០នាទី នៅចំណុចភូមិគីឡូដប់ ឃុំអារក្សត្នោតស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម មានករណីហិង្សាមួយបានកើតឡើង បង្កដោយជនសង្ស័យចំនួន២នាក់មិនស្គាល់ឈ្មោះ ភេទប្រុស មានទីលំនៅក្នុងភូមិប្រទង ឃុំខ្ទួយ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម បានធ្វើសកម្មភាពយកវត្ថុរឹងវាយពីក្រោយក្បាលជនរងគ្រោះឈ្មោះ មឿន សំរិទ្ធ (ហៅតា) ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅក្នុងភូមិបែកអន្លូង ឃុំអារក្សត្នោត ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម បណ្តាលឱ្យបែកក្បាលហូរឈាមចំនួនពីរកន្លែងរងរបួសធ្ងន់។ បន្ទាប់ពីធ្វើសកម្មភាពរួច ជនបង្កបាននាំគ្នាជិះម៉ូតូគេចខ្លួនបាត់ទៅ។  

    លោកវរសេនីយ៍ ឡេង សុខា ប្រធានការិយាល័យព្រហ្មទណ្ឌនៃមន្ទីរស្រាវជ្រាវនិងបង្រ្កាបទល្មើសនៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ចាមបានឱ្យដឹងថា រហូតដល់ថ្ងៃទី០៦ខែមីនា២០២២ កម្លាំងជំនាញយើងបានធ្វើការស្រាវជ្រាវរហូតឃាត់ខ្លួនជនសង្ស័យបានចំនួន ០២នាក់គឺ ១-ឈ្មោះ ហេង សូរិយា ភេទប្រុស អាយុ២១ឆ្នាំ រស់នៅភូមិប្រទង ឃុំអូរម្លូ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។

២-ឈ្មោះ រី រ៉ាន់ ភេទប្រុស អាយុ២២ឆ្នាំ រស់នៅភូមិប្រទង ឃុំអូរម្លូ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។

  បច្ចុប្បន្នជនសង្ស័យទាំងពីរនាក់ត្រូវបានបញ្ជូនមកបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ចាមដើម្បីចាត់ការតាមនីតិវិធី៕

ដោយ ៖ វណ្ណៈ


ចែករំលែក៖