ព័ត៌មានទាន់ហេតុការណ៍៖

កំពុងលួចកាត់ខ្សែភ្លើងម្ចាស់មកទាន់ឃាត់ខ្លួនឲ្យសមត្ថកិច្ច

ចែករំលែក៖

ខេត្ដកណ្ដាល៖ ជនសង្ស័យជាមុខសញ្ញាលួចយ៉ាងសកម្ម២នាក់ ខណៈកំពុងធ្វើសកម្មភាពលួចខ្សែភ្លើង​ ម្ចាស់មកទាន់​បានឃាត់ខ្លួន រួចប្រគល់ឲ្យសមត្ថកិច្ចចាត់ការ។ ករណីនេះបានកើតឡើងកាលពី ថ្ងៃទី​ ០៦​ ខែ​ មីនា ឆ្នាំ​ ២០២២​ វេលា​ម៉ោង២៣និង៣០​នាទី​ ចំណុចនៅភូមិ​ ជ្រលង ឃុំ​ត្បែង​ ស្រុក​កណ្ដាល​ស្ទឹង​ ខេត្ត​ កណ្ដាល​។ 

    មន្ត្រីនគរបាលស្រុកកណ្ដាលស្ទឹងបានឲ្យដឹងថា​ ជនរងគ្រោះ​ឈ្មោះ​ ឡោ​ ភក្តី​ ភេទ​ប្រុស​ អាយុ​ ៣២​ឆ្នាំ​ មាន​ទីលំនៅ​ភូមិ​ ជ្រលង​ ឃុំ​ ត្បែង​ ស្រុក​ កណ្តាល​ស្ទឹង​ ខេត្ត​ កណ្តាល​ មុខរបរ​ កម្មករសំណង់។

ចំណែកជនសង្ស័យ​០២នាក់មាន ​៖

១.ឈ្មោះ​ ស វិចិត្រ ភេទ​ ប្រុស​ អាយុ​ ២៨ឆ្នាំ​មានទីលំនៅ​ភូមិ​ ព្រែកស្លែង ឃុំ​ ព្រែកស្លែង​​ ស្រុក​ កណ្ដាល​ស្ទឹង​ ខេត្ត​ កណ្ដាល​ មុខ​របរ​ មិនពិតប្រាកដ ​(ឃាត់​ខ្លួន​)។

២ ឈ្មោះ សាំង សីហា ភេទ ប្រុស អាយុ ៣៦ ឆ្នាំ នៅភូមិព្រែកស្លែង ឃុំ ព្រែកស្លែង ស្រុកកណ្ដាលស្ទឹង ខេត្ត កណ្ដាល ។មុខរបរ មិនពិតប្រាកដ ( ឃាត់ខ្លួន)។

វត្ថុតាង​ចាប់​យក​រួមមាន​៖ ម៉ូតូ​មួយគ្រឿង​ម៉ាក​ ហុង​ដា​ គុបជ្រុង​ ពណ៌​ ខៀវ​ គ្មាន​ ស្លាក​លេខ,​កូន​កន្រ្តៃ​ចំនួន​ ០១, ខ្សែ​ភ្លើង​ ០២​ ខ្សែ​ប្រវែង​ ២៥​សង់ទីម៉ែត្រ,​កន្រ្តៃ​កាត់​ខ្សែ​ភ្លើង​ចំនួន​ ០១។ 

    ប្រភព​ដដែលបន្តថា​ នៅមុនពេលកើតហេតុ វេលាម៉ោង​២០​និង៣០នាទី​ ជនសង្ស័យ​ឈ្មោះ​ ស​ វិចិត្រ​ បានជិះ​ម៉ូតូ​មួយគ្រឿង​ខាង​លើ​ឌុប​ជនសង្ស័យ​ម្នាក់​ទៀត​ឈ្មោះ​ សាំង​ សីហា​ ចេញ​ពី​ផ្ទះ​របស់​ខ្លួន​ស្ថិត​នៅ​ភូមិ​ ព្រែក​ស្លែង​ ឃុំ​ ព្រែក​ស្លែង​ ស្រុកកណ្ដាល​ស្ទឹង​ ទៅតាម​ភូមិ​ដេីម្បី​លួច​កាត់​ខ្សែ​ភ្លើង​របស់​គេ​តាម​ភូមិ​ ពេលជិះ​ទៅដល់​កន្លែង​កេីតហេតុ​ជនសង្ស័យ​ឈ្មោះ​ ស​ វិចិត្រ​ បាន​ចុះ​ពីលេី​ម៉ូតូ​ដេីម្បី​ធ្វើ​សកម្មភាព​លួច​កាត់​ខ្សែ​ភ្លើង​របស់​ជនរងគ្រោះ​ ដោយ​ជនសង្ស័យ​ឈ្មោះ​ សាំង​ សីហា​ នៅអង្គុយចាំលេីម៉ូតូដេីម្បី​មេីលផ្លូវ​ ពេល​កាត់​ខ្សែ​ភ្លើង​ដាច់​ភ្លាម​ ជនសង្ស័យ​ឈ្មោះ​ ស​ វិចិត្រ​ បានប្រមូល​ខ្សែ​ភ្លើង​ ស្រាប់​តែ​ជនរងគ្រោះ​ និង​ប្រជាពលរដ្ឋ​ពីរ​នាក់​បាន​ដេីរ​ចេញ​មក​ឃើញ​ជនសង្ស័យ​ឈ្មោះ​ សាំង​ សីហា​ កំពុង​អង្គុយ​ក្បែរ​ម៉ូតូ​ ចំណែក​ជនសង្ស័យ​ ស​ វិចិត្រ​ បាន​បោះខ្សែភ្លេីង​ និង​កន្រ្តៃ​ចោល​ រួច​រត់​ មួយសន្ទុះ​ក្រោយ​មក​ទេីប​ដេីរ​មកកន្លែង​ម៉ូតូ​ ពេល​នោះ​ជនរងគ្រោះ​បាន​រាយការណ៍​ជូន​កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋ​បាល​ឃុំ​ត្បែង​ ពេល​ទទួល​បាន​ព័ត៌មាន​ភ្លាម​កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋ​បាល​ឃុំ​ត្បែង​ បាន​ចុះ​មកដល់​កន្លែង​កេីតហេតុ​ឃាត់​ខ្លួន​ជនសង្ស័យ​និង​វត្ថុ​តាងបញ្ជូន​មកកាន់អធិការ​ដ្ឋាន​នគរបាល​ស្រុកកណ្តាល​ស្ទឹង​ដេីម្បី​កសាង​សំណុំ​រឿង​តាម​នីតិវិធី​ច្បាប់៕

ដោយ៖ ស្អាង ជ័យ


ចែករំលែក៖