ខេត្តបន្ទាយមានជ័យ ៖ នេះជាលើកទី២ហើយដែលភ្លៀងធ្លាក់លាយលំនិងខ្យល់កន្រ្តាក់ផ្គររន្ទះនៅល្ងាចថ្ងៃទី ៧ខែមីនា ឆ្នាំ២០២២ធ្វើឲ្យផ្ទះពលរដ្ឋនៅក្នុងឃុំចំនួន៧ក្នុងស្រុកអូរជ្រៅរងផលប៉ះពាល់។
បើយោងតាមរបាយការណ៍ពីនគរបាល ស្រុកអូរជ្រៅ បានបញ្ជាក់ ថានៅវេលាម៉ោង ១៧ និង០០ នាទី មានភ្លៀងចាប់ពីតិចទៅច្រើនចំនួន៧ឃុំ ហើយនិងមានខ្យល់កន្ត្រាក់ផ្គររន្ទះបណ្ដាលឱ្យ ផ្ទះសំបែងប្រជាពលរដ្ឋជាច្រើនភូមិក្នុងភូមិសាស្ត្រខាងលើត្រូវបានដួលរលំ រួមនិងសាលារៀន១ខ្នងផង..។
ឃុំចំនួន៧ ដែលរងផលប៉ះពាល់មាន ៖
១.ឃុំ សូភី មានភ្លៀង
២.ឃុំ កូប មានភ្លៀង
៣.ឃុំ សំរោង មានភ្លៀង
៤.ឃុំ គុត្តសត មានភ្លៀង
៥.ឃុំ ចង្ហា មានភ្លៀង
៦.ឃុំ សឹង្ហ មានភ្លៀង
៧.ឃុំ អូរបីជាន់ ក៏មានភ្លៀងដែរ បណ្តាលឲ្យប៉ះពាល់ដល់លំនៅឋានរបស់ប្រជាពលរដ្ឋចំនួន៤ភូមិលើ២ឃុំ ប៉ះពាល់ផ្ទះ១៥ខ្នងនិងសាលារៀន១ខ្នងរួមមាន
* ឃុំសំរោងប៉ះពាល់លើ២ភូមិ
១. នៅភូមិវត្ត អស់ផ្ទះចំនួន៤ខ្នង និងសាលារៀន០១ខ្នង
២. ភូមិកណ្តាល ១១ខ្នង និងសាលាបឋមសិក្សាភូមិថ្មី០១ខ្នង និងបង្គោលភ្លើង៧ដើម។
* ឃុំសឹង្ហប៉ះពាល់លើ ២ ភូមិ
១.នៅភូមិពង្រខូចខាត អស់ផ្ទះចំនួន៣ខ្នង និង
២. ភូមិរុន ខូចខាតផ្ទះចំនួន០១ខ្នង ។
លោកអភិបាលស្រុកអូរជ្រៅ យឹម សំណាង មានប្រសាសន៏តាមទូរស័ព្ទ ថាចំពោះខ្យល់បោកបក់នៅល្ងាចថ្ងៃទី៧ខែមីនាឆ្នាំ២០២២នោះមិនបានធ្វើឲ្យពលរដ្ឋណាម្នាក់រងបួសនោះទេ តែបានធ្វើឲ្យផ្ទះពលរដ្ឋនិងសាលារៀនចំនួន២១ខ្នងផ្ទះនិងសាលារៀនមួយរងការខូចខាត ។
លោកបន្តថានៅព្រឹកថ្ងៃទី៨ ខែមីនាឆ្នាំ២០២២នេះដែរលោកបានសហការជាមួយកម្លាំងគ្រប់ស្ថាប័នចុះមកជួយរុះរើនិងសាងសង់ផ្ទះពលរដ្ឋឡើងវិញនៅក្នុងភូមិកណ្ដាលខាងក្រោយសាលាឃុំសំរោងក្នុងស្រុកអូជ្រៅ ៕
ដោយ ៖ វណ្ណា