តើសិទ្ធិសំខាន់ៗរបស់នារីមានអ្វីខ្លះ?
សិទ្ធិសំខាន់ៗរបស់នារីមាន៖
– សិទ្ធិចូលរួមក្នុងការបញ្ចេញមតិយោបល់
– សិទ្ធិចូលរួមក្នុងកិច្ចការនយោបាយ
– សិទ្ធិចូលរួមក្នុងការទទួលមុខតំណែង
– សិទ្ធិចូលរួមក្នុងការអភិវឌ្ឈន៍
តើសិទ្ធិពិសេសរបស់នារីមានប៉ុន្មានយ៉ាង ? គឺអ្វីខ្លះ ?
#សិទ្ធិពិសេសរបស់នារីមាន ៦យ៉ាងគឺ ៖
១-សិទ្ធិមានសមភាពខាងផ្លូវភេទ គឺភេទណាក៏ដូចណាអាចធ្វើអ្វីៗបានតាមសមត្ថភាព
២-សិទ្ធិទទួលប្រាក់បំណាច់ស្មើគ្នានឹងបុរស គឺកិច្ចការស្មើគ្នាឱ្យកម្រៃស្មើគ្នា
៣- សិទ្ធិមានសមភាពរវាងប្តីប្រពន្ធ គឺភាពជាប្រពន្ធមានតម្លៃស្មើគ្នានឹងប្តី
៤- សិទ្ធិទទួលកិច្ចការពារពីការកេងប្រវ័ញ្ច គឺសង្គមនិងរដ្ឋមានកាតព្វកិច្ចការពារកុំឱ្យមានការងារកេងប្រវ័ញ្ចលើស្រ្តីភេទតាមគ្រប់មធ្យោបាយ
៥- សិទ្ធិទទួលការឈប់សម្រាកពេលសម្រាលកូន គឺត្រូវមានច្បាប់អនុញ្ញាតឱ្យស្រ្តីឈប់សម្រាកពីការងារក្នុងពេលមុនពេលនិងក្រោយពេលសម្រាលកូន
៦- សិទ្ធិរួមផុតពីទោសប្រហារជីវិតក្នុងពេលមានគភ៌ ប្រសិនបើមានទោសប្រហាជីវិតមនុស្សទោសនេះមិនត្រូវអនុវត្តលើស្រីមានផ្ទៃពោះឡើយ ។
# សិទ្ធិពាក់ព័ន្ធនឹងច្បាប់(យោងសៀវភៅសិទ្ធិនារីរបស់អង្កការលីកាដូ)
មាត្រាទី១(កែប្រែ)
ឈរលើមូលដ្ឋាននៃសិទ្ធិនិងសេរីភាព ស្រ្តីនិងបុរស ត្រូវមានភាពស្មើគ្នា នៅក្នុងសង្គមគ្រួសារនិងនៅលើគ្រប់វិស័យ នយោបាយ ពលរដ្ឋ សេដ្ឋកិច្ច សង្គមកិច្ច វប្បធម៌ និង វិស័យផ្សេងៗទៀត ។
មាត្រា២(កែប្រែ)
រាល់ការរើសអើង និងអំពើហិង្សាលើស្រ្តី ត្រូវបានការពារដោយច្បាប់ ។
មាត្រា៣(កែប្រែ)
ស្រ្តីមានសិទ្ធិដូចបុរស ចូលរួមការងារគ្រប់វិស័យក្នុងសង្គម តាមសមត្ថភាព និងជំនាញរបស់ខ្លួន
មាត្រា៤(កែប្រែ)
រាល់អំពើបង្ខិតបង្ខំ ឬ បញ្ឈប់ការងាររបស់នារីភេទ មិនត្រូវធ្វើតាមទំនើងចិត្តឡើយ ។
មាត្រា៥(កែប្រែ)
កិច្ចការក្នុងគ្រួសារ និង ការអប់រំចិញ្ចឹម បីបាច់ថែរក្សាកូន ជាភារកិច្ចរួមរបស់បុរស និង ស្រ្តី ។
មាត្រា៦(កែប្រែ)
ការលក់ដូរ និង អាជីវកម្មផ្នែកពេស្យាចារលើស្ត្រីភេទ ជាអំពើ
រំលោភសិទ្ធមនុស្ស
ប្រឆាំងច្បាប់ជាតិនិងអន្តរជាតិ
មាត្រា៧(កែប្រែ)
ស្រ្តីគ្រប់រូបមានសិទ្ធបោះឆ្នោតជ្រើសរើសតំណាងរបស់ខ្លួន ដោយសេរី និងមានសិទ្ធិឈរឈ្មោះអោយគេបោះឆ្នោតដូចបុរសដែរ ។
មាត្រា៨(កែប្រែ)
ស្ត្រីនិង បុរសមានសិទ្ធិស្មើគ្នា ចូលរួមសកម្មភាពការងារ ក្នុងរដ្ឋាភិបាល អង្កការក្រៅរដ្ឋាភិបាលជាតិ និងអន្តរជាតិ តាមសមត្ថភាពរបស់ខ្លួន ។
មាត្រា៩(កែប្រែ)
ស្ត្រីនិងបុរស មានសិទ្ធិស្មើគ្នាក្នុងការផ្លាស់ប្តូរ ឬ រក្សាទុកនូវសញ្ជាតិរបស់ខ្លួន ។
មាត្រា១០(កែប្រែ)
ស្រ្តី និង បុរស មានសិទ្ធិស្មើគ្នាក្នុងការទទួល អាររូបករណ៏ សំរា់ការសិក្សា និងការទទួលសញ្ញាប័ត្រនៅក្នុងគ្រឹះស្ថានសិក្សាគ្រប់ផ្នែក ទាំងនៅក្នុងប្រទេស និង ក្រៅប្រទេស ។
មាត្រា១១(កែប្រែ)
នារីគ្រប់រូបមានសិទ្ធិរើបម្រះ ដើម្បីទាមទានូវសិទ្ធិសេរីភាពរបស់ខ្លួន លើរាលការងារ ដែលប្រព្រឹត្តផ្ទុយ នឹងសេចក្តីថ្លៃថ្នូររបស់ស្ត្រីភេទ ។
មាត្រា១២(កែប្រែ)
ស្ត្រីគួរមាន កូនតិច ដើម្បីធានាសុខភាពរបស់ម្តាយ និង ទារក ព្រមទាំងជួយកាត់បន្ថយនូវកង្វះខាតក្នុងគ្រួរសារ ។ ជាពិសេសរដ្ឋត្រូវធានា នូវសេវាកម្មសមស្របដែលទាក់ទិន ទៅនិងការពរពោះ ការសម្រាលកូន ។
មាត្រា១៣(កែប្រែ)
នារីគ្រប់រូបមានសិទ្ធចូលរួម ក្នុងសកម្មភាពកំសាន្តកីឡា និង រាល់ទិដ្ខភាពនៃជីវភាព វប្បធម៌ទាំងឡាយ ។
មាត្រា១៤(កែប្រែ)
រដ្ឋត្រូវគិតគូរដល់ស្រ្តីនៅតាមជនបទឲ្យទទួលនូវអត្ថប្រយោជន៍ពីកិច្ចអភិវឌ្ឃន៍ ដូចជាឧបត្ថម្ភ ផ្នែកសុខាភិបាល សន្តិសុខ អប់រំ និង ទទួលបាននូវឥណទានផ្នែកកសិកម្មជាដើម ។
មាត្រា១៥(កែប្រែ)
ស្ត្រី មានសិទ្ធិស្មើនិងបុរសនៅចំពោះមុខច្បាប់ ហើយនៅគ្រប់ផ្នែករដ្ឋប្បវេណី ដូចជា ការចុះកិច្ច សន្យា ការគ្រប់គ្រងកម្មសិទ្ធិ និង នៅគ្រប់ដំណាក់ការនៃនីតិវិធី នៃការជំនុំជំរះក្តី និងតុលាការ ។
មាត្រា១៦(កែប្រែ)
ស្រ្តីគ្រប់រូបមានសិទ្ធិ ទទួលយក ឬ បដិសេធក្នុងការជ្រើសរើសគូស្រករ ដោយគ្មានការបង្ខិត បង្ខំពីក្រុមគ្រួសារ ឬ អាណាព្យាបាលឡើយ ។ នាងអាចមានសិទ្ធិប្តឹងសុំលះលែងនៅពេលណាដែល មិនអាចទ្រាំទ្រ ក្រោមការគាបសង្កត់របស់ប្តី ៕
(ស្រាវជ្រាវនិងកែសម្រួលដោយ÷ចៅតាជេត)