ទីក្រុងបាងកក ៖ លោក ខៀវ កាញារីទ្ធរដ្ឋមន្ត្រីក្រសួងព័ត៌មាន ត្រូវបានព្រះអង្គម្ចាស់ក្សត្រីមហាចក្រី សិរិនថន នៃព្រះរាជាណាចក្រថៃ ប្រទានផ្ទាល់នូវសញ្ញាបត្របណ្ឌិតកិត្តិយស គរុកោសល្យសារព័ត៌មាន មនុស្សសាស្រ្ត និងសង្គមសាស្រ្ត ព្រឹកថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២២ នាទីក្រុងបាងកក ព្រះរាជាណាចក្រថៃឡង់ដ៏។
សញ្ញាបត្រនេះត្រូវបានផ្តល់ជូនលោករដ្ឋមន្ត្រី ខៀវ កាញារីទ្ធ ពីសកលវិទ្យាល័យ រ៉ាច្ចមុងឃុន តិចណូឡូជី ប្រាណាខន ប្រទេសថៃ Rajamangala University of Technology Phra Nakhon –( RMUTP) ប្រទានដោយផ្ទាល់ពី ព្រះអង្គម្ចាស់ក្សត្រីយ៍ មហាចក្រី សិរិនថន នៃព្រះរាជាណាចក្រថៃឡង់ដ៍។
សូមបញ្ជាក់ថា, ការផ្តល់សញ្ញាបត្របណ្ឌិតកិត្តិយសជូនលោកបណ្ឌិត រដ្ឋមន្ត្រី ពិតជាសាកសមដែល លោកបណ្ឌិត រដ្ឋមន្រ្តី បានលះបង់ពេលវេលាជាច្រើនលើសមរភូមិព័ត៌មានចាប់តាំងពីពិភពលោកមានប៉ូលមហាអំណាចពីរ រហូតកម្ពុជាទទួលបានសន្តិភាព ១០០% ក្នុងនយោបាយ ឈ្នះៗ ដែលមានសម្តេចតេជោ ជាមគ្គុទេសក៍ ឯកនយោបាយឈ្នះៗ ជាពិសេសឯកឧត្តមបណ្ឌិតរដ្ឋមន្រ្តី គឺជាថ្នាក់ដឹកនាំ ជាឪពុក ជាអ៊ំ ជាពូ ជាបង ដែលឯកឧត្តមរដ្ឋមន្ត្រីតែងតែសណ្តោសប្រណី ដល់មន្ត្រីគ្រប់ជាន់ថ្នាក់ ជាពិសេសអ្នកសារព័ត៌មានជាតិ-អន្តរជាតិ ។
នាឱកាសដ៏ប្រពៃថ្លៃថ្លានេះ ក៏សូមបួងសួងដល់គុណបុណ្យ ព្រះរតនត្រ័យ កែវទាំងបី វត្ថុស័ក្ដិសិទ្ធិក្នុងលោកតាមជួយបីបាច់រក្សាសម្តេចពូសូម ប្រកបដោយសុខភាពល្អបរិបូរណ៍ កម្លាំងពលាំងមាំមួន ប្រាជ្ញាវាងវៃ ជន្មាយុយឺនយូរ ព្រមទាំងទទួលបាននូវជោគជ័យថ្មីៗបន្ថែមទៀត ៕
ដោយ ៖ សុខ ខេមរា