ភ្នំពេញ ៖ ដោយអនុវត្តតាមការណែនាំរបស់ លោក ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២២ លោកវរសេនីយ៍ឯក ស៊ឹម ពិសិដ្ឋ អធិការនគរបាលខណ្ឌបឹងកេងកង បានរៀបចំក្រុមគ្រូពេទ្យជំនាញធ្វើតេស្តរហ័សយកសំណាកជូនដល់មន្ត្រីនៃអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង ក្នុងគោលបំណងដើម្បីមានទំនុកចិត្តបំពេញការងារមិនខ្លាចគ្នា និងកាន់តែងាយស្រួលធ្វើការងារ បម្រើសេវាសាធារណៈជូនប្រជាពរដ្ឋក្នុងពេលដែលវីរុសកូវីដ-១៩ កំពុងឆ្លងរាលដាល ។
សូមបញ្ជាក់ថា, កំណេីនអត្រាចាក់វ៉ាក់សាំងកូវីដ-១៩ នៅកម្ពុជា គិតត្រឹមថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២២
-លើប្រជាជនអាយុពី ១៨ឆ្នាំឡើង មាន ១០២,៥០% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១០លាននាក់
-លើកុមារ-យុវវ័យអាយុពី ១២ឆ្នាំ ទៅក្រោម ១៨ឆ្នាំ មាន ១០០,០០% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១,៨២៧,៣៤៨ នាក់
-លើកុមារអាយុពី ០៦ឆ្នាំ ដល់ក្រោម ១២ឆ្នាំ មាន ១០៧,២៨% ធៀបជាមួយនឹងប្រជាជនគោលដៅ ១,៨៩៧, ៣៨២ នាក់
-លើកុមារអាយុ ០៥ឆ្នាំ មាន ១១៩,៤៦% ធៀបជាមួយនឹងប្រជាជនគោលដៅ ៣០៤,៣១៧ នាក់
-លើកុមារអាយុ ០៣ឆ្នាំ ដល់ក្រោម ០៥ឆ្នាំ មាន ៣៨,៩៣% ធៀបជាមួយនឹងប្រជាជនគោលដៅ ៦១០,៧៣០ នាក់
-លទ្ធផលចាក់វ៉ាក់សាំងធៀបនឹងចំនួនប្រជាជនសរុប ១៦លាននាក់ មាន ៩១,៩៦% ។
សូមជម្រាបជូនផងដែរថា, នៅព្រឹកថ្ងៃទី៩ ខែមីនា ឆ្នាំ២០២២ លោក ស ថេត អគ្គស្នងការរង នគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានថ្លែងថា, អគារចាស់នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ត្រូវបានវាយចោល ដេីម្បីរៀបចំទីធ្លាឱ្យបានកាន់តែធំទូលាយ សម្រាប់កងកម្លាំងប្រជុំជួរ គោរពទង់ជាតិ ជាពិសេសក៏ដូចជាការរៀបចំសួនច្បារ និងដាំដេីមឈេីលម្អ ឱ្យកាន់តែមានសោភ័ណ្ឌភាពមួយកម្រិតបន្ថែមទៀត ។
អគារថ្មីនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដែលមានកម្ពស់ ៩ជាន់ ទំហំ ៤០ x ៥០ ម នឹងបញ្ចប់ការសាងសង់ក្នុងពេលឆាប់ៗខាងមុខនេះ ៕
ដោយ ៖ សិលា