ព័ត៌មានទាន់ហេតុការណ៍៖

អគ្គនាយកស៊ីម៉ាក់​ និងប្រធានអង្គការNPAប្រចាំកម្ពុជា បានចុះហត្ថលខាលើកិច្ចព្រមព្រៀង​លេីជំនួយហិរញ្ញប្បទានឥតសំណងរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិកចំនួន៦,៣៥៥,៧២០ដុល្លារ

ចែករំលែក៖

ភ្នំពេញ​៖​ បេី​តាមការបញ្ជាក់ពី​លោក ហេង រតនា​ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា (ស៉ីម៉ាក់)​ បាននៅ​លេីបណ្ដាញសង្គមហ្វេសប៊ុក​ផ្ទាល់​ខ្លួន​នៅព្រឹក​ថ្ងៃពុធ ៧កើត ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២២នេះថា៖​​ នៅទីបញ្ជាការស៊ីម៉ាក់ភ្នំពេញ លោក និងលោក Rune Dale Andresen ប្រធានអង្គការNPAប្រចាំកម្ពុជា បានចុះហត្ថលខាលើកិច្ចព្រមព្រៀងកិច្ចសហប្រតិបត្តិការរវាង អង្គការNPA និងមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា​លេីជំនួយហិរញ្ញប្បទានឥតសំណងរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិកចំនួន៦,៣៥៥,៧២០ដុល្លារ តាមរយ:អង្គការNPA គាំទ្រអង្គភាពសុីម៉ាក់បោសសំអាតតំបន់រងផលប៉ះពាល់គ្រាប់បែកចង្កោម​ រយ:ពេល៤៥ខែ​ (១​ មិនា​ ២០២២-វិច្ឆិកា​ ២០២៥)! ។ 

លោក​ ហេង​ រតនា​ បានគូសបញ្ជាក់ថា​៖​ ក្រសួងការបរទេសនៃរដ្ឋាភិបាលអាមេរិក​ បានសម្រេចផ្តល់ជំនួយហិរញ្ញប្បទានឥតសំណងចំនួន៦,៣៥៥,៧២០ដុល្លារសំរាប់រយ:ពេល៤៥ខែ​ (០១​ មិនា​២០២២​ដល់ថ្ងៃទី៣០​ វិច្ឆិកា​ ​២០២៥​)​ ដោយផ្តល់តាមរយ:អង្គការNPA សំរាប់គាំទ្រសកម្មភាពរបស់អង្គភាព​សុីម៉ាក់ បោសសំអាតតំបន់រងផលប៉ះពាល់ដោយសារគ្រាប់បែកចង្កោម​ នៅខេត្តស្វាយរៀង​, ព្រៃវែង​ ,កំពង់ចាម​ ,ត្បូងឃ្មុំ​ ,ក្រចេះ​, រតន:គីរី​ និងខេត្តមណ្ឌលគីរី។ បរិមាណជំនួយនេះមានបរិមាណដូចបណ្តាលឆ្នាំកន្លងមកដែរ​ គ្រាន់តែជំនួយលេីកនេះមានរយ:ពេលវែង​ ៤៥ខែ​ ដែលកន្លងមកផ្តល់រយ:ពេលមួយឆ្នាំម្តងប៉ុណ្ណោះ។ ជំនួយនេះ​ ផ្តល់លទ្ធភាពឱ្យអង្គភាពសុីម៉ាក់អាចពង្រាយកំលាំងប្រតិបត្តិការចំនួនជាង២០០នាក់​និងអាចរំដោះផ្ទៃដីតំបន់គ្រាប់បែកចង្កោមជាង១៣,២០០ហិចតា។  

ជាមួយនេះដែរ​ ក្រសួងការបរទេសNorway ក៏បានសំរេចផ្តល់ថវិកាខ្នាតតូចចំនួន២គំរោង​ គឺគំរោងរំដោះខេត្តគ្មានគ្រាប់មីន​ដែលកំពុងប្រតិបត្តិការ​ និងគំរោងបោសសំអាតមីនតំបន់ព្រំដែនកម្ពុជា-ថៃ​ ដែលគំរោងទាំង២មានថវិកាចំនួន​ ៨៩,០៧៧ដុល្លាររយ:ពេល​ ៣ខែ៕

ដោយ​៖ស​ តារា​


ចែករំលែក៖