ព័ត៌មានទាន់ហេតុការណ៍៖

មនុស្សប្រុសស្រី៣នាក់បានរងរបួសធ្ងន់ដោយសារម៉ូតូ២គ្រឿងបុកគ្នានៅស្រុកកំពង់រោទ៍

ចែករំលែក៖

ខេត្តស្វាយរៀង ៖ យ៉ាងហោចណាស់ក៏មានមនុស្សប្រុសស្រី៣នាក់ដែរបានរងរបួសធ្ងន់ដោយសារករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូនឹងម៉ូតូដែលបុកគ្នាយ៉ាងពេញទំហឹងពេលជិះបញ្ច្រាសទិសគ្នាបង្កការភ្ញាក់ផ្អើលដល់អ្នកធ្វើដំណើរ។

   ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង​៤​និង​៤៧នាទីរសៀលថ្ងៃទី៨ ខែមីនា ឆ្នាំ២០២២នៅលើផ្លូវជាតិលេខ៣១៦ស្ថិតក្នុងភូមិ​ព្រៃ​ស្ទៀង ឃុំស្វាយតាយាន ស្រុកកំពង់រោទ៍។

   តាមសមត្ថកិច្ចនគរបាលស្រុកបានឱ្យដឹងថា អ្នកបើកម៉ូតូបង្កហេតុមានឈ្មោះ សុខ រតនា  អាយុ​២៧ឆ្នាំ មុខរបរកម្មករ​រោងចក្រ មានទីលំនៅភូមិ​ស្វាយ ឃុំរមាំង​ថ្កោល  ស្រុកស្វាយ​ទាប ខេត្តស្វាយរៀងជិះម៉ូតូម៉ាកHonda Dream  ពណ៌​ខ្មៅ​ ពាក់ស្លាក​លេខ ភ្នំពេញ​១K-៦៤៧០ ។

ចំណែកអ្នករងគ្រោះមានឈ្មោះ ឈួន តុលា ភេទស្រី  អាយុ១៨ឆ្នាំ មុខរបរ កម្មការិនីរោងចក្រ និងម្ដាយមានឈ្មោះម៉ៅ នៅ អាយុ​៥៦​ឆ្នាំ មុខរបរកសិកររស់​នៅ​ភូមិពោធិ៍​ថ្មី ឃុំ​ស្វាយតាយាន  ស្រុកកំពង់​រោទ៍ ជិះម៉ូតូម៉ាកហុងដាវ៉េវ ពណ៌ខ្មៅ ពាក់ស្លាកលេខ​ភ្នំពេញ ១EV- ៩៣៤០ ។

   តាមសាក្សីបានឱ្យដឹងថា មុនកើតហេតុមានមនុស្សស្រី២នាក់បានជិះម៉ូតូមួយគ្រឿងម៉ាកហុងដាវ៉េវ ពណ៌ខ្មៅ ពាក់ស្លាកលេខ​ភ្នំពេញ ១EV-៩៣៤០នៅលើផ្លូវជាតិលេខ៣១៦ក្នុងទិសដៅពីជើងទៅត្បូង ខណៈនោះស្រាប់តែមានម៉ូតូមួយគ្រឿងម៉ាកHonda Dream  ពណ៌​ខ្មៅ​ ពាក់ស្លាក​លេខ ភ្នំពេញ​១K-៦៤៧០ បើកក្នុងទិសដៅបញ្ច្រាសគ្នាដោយជិះ​មិន​ប្រកាន់​ស្ដាំ​ក៏បុកគ្នាយ៉ាងពេញទំហឹងបង្កការភ្ញាក់ផ្អើលដល់អ្នកធ្វើដំណើរនាំគ្នាចោមរោមមើល។

   ក្រោយមក​អ្នក​រងរបួសធ្ងន់ត្រូវបានសមត្ថកិច្ចហៅរថយន្តសាមុយមកដឹកយកទៅព្យាបាល​នៅមន្ទីរពេទ្យ​ជីភូ រួចហើយបានធ្វើការវាស់វែងនិងអូសយកវត្ថុ​តាង​ម៉ូតូទាំង២គ្រឿងទៅរក្សា​ទុក​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល ស្វាយតាយាន​ដើម្បីដោះស្រាយបន្តតាមច្បាប់៕

ដោយ៖យឹម សុថាន


ចែករំលែក៖