ព័ត៌មានទាន់ហេតុការណ៍៖

ការប្រឡងប្រជែងជ្រើសរើសនិស្សិតអាហារូបករណ៍ ឱ្យចូលសិក្សាថ្នាក់បរិញ្ញាបត្រវិទ្យាសាស្ត្រនគរបាល ធ្វើនៅ ថ្ងៃអាទិត្យ ទី១៣ ខែមីនា ឆ្នាំ២០២២ វេលាម៉ោង៦និង៣០នាទីព្រឹក !

ចែករំលែក៖

ខេត្តកណ្តាល ៖ សេចក្តីជូនដំណឹង ស្តីពីការកំណត់កាលបរិច្ឆេទនិងមណ្ឌលប្រឡង សម្រាប់ការប្រឡងប្រជែងជ្រើសរើសនិស្សិតអាហារូបករណ៍ ឱ្យចូលសិក្សាថ្នាក់បរិញ្ញាបត្រវិទ្យាសាស្ត្រនគរបាល សម្រាប់ឆ្នាំ២០២១ នៅបណ្ឌិត្យសភានគរបាលកម្ពុជា។

នៅរសៀលថ្ងៃទី៩ ខែមីនា ឆ្នាំ២០២២ បណ្ឌិត្យសភានគរបាលកម្ពុជា សូមជូនដំណឹងដល់បេក្ខជនទាំងពីរភេទ ដែលបានដាក់ពាក្យប្រឡង ប្រជែងចូលសិក្សាថ្នាក់បរិញ្ញាបត្រវិទ្យាសាស្ត្រនគរបាល សម្រាប់ឆ្នាំ២០២១. ដើម្បីបណ្តុះបណ្តាលឱ្យក្លាយជា នាយនគរបាលបន្តវេនក្នុងក្របខណ្ឌមន្ត្រីនគរបាលជាតិកម្ពុជានៃក្រសួងមហាផ្ទៃ ដោយសិក្សារយៈពេល៤ឆ្នាំ នៅបណ្ឌិត្យសភានគរបាលកម្ពុជា ដូចខាងក្រោម៖

– កាលបរិច្ឆេទប្រឡង : ថ្ងៃអាទិត្យ ទី១៣ ខែមីនា ឆ្នាំ២០២២ វេលាម៉ោង៦និង៣០នាទីព្រឹក។

– មណ្ឌលប្រឡង / បណ្ឌិត្យសភានគរបាលកម្ពុជា ស្ថិតនៅភូមិស្តៅកន្លែង ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្ដាល ផ្លូវជាតិលេខ១ ចម្ងាយ២៦គីឡូម៉ែត្រពីរាជធានីភ្នំពេញ។ · ទូរសព្ទទំនាក់ទំនង ០១២ ៩០០ ៩២៦, ០៩៨ ៦៩៩ ៩៩៤, ០៩៣ ៧៥៦ ៦៦៣។ បេក្ខជនទាំងពីរភេទត្រូវទៅពិនិត្យឈ្មោះ លេខបន្ទប់ និងលេខតុរបស់ខ្លួន នៅថ្ងៃសៅរ៍ ទី១២ ខែមីនា ឆ្នាំ២០២២ នៅមណ្ឌលប្រឡងដូចបានកំណត់ខាងលើ។

បញ្ជាក់ : នៅថ្ងៃប្រឡង បេក្ខជនទាំងពីរភេទត្រូវស្លៀកពាក់ខោ-សំពត់ពណ៌ខៀវឬខ្មៅនិងអាវពណ៌សឬ ផ្ទៃមេឃ ដោយភ្ជាប់មកជាមួយនូវ៖

– អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ(ច្បាប់ដើម) 

– បង្កាន់ដៃទទួលពាក្យប្រឡង(ច្បាប់ដើម)

– កាតឬលិខិតបញ្ជាក់ថាបានចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩

ក្នុងដំណើរការប្រឡងដែលប្រព្រឹត្តទៅរយៈពេល១ព្រឹក បណ្ឌិត្យសភានគរបាលកម្ពុជានឹងអនុវត្តយ៉ាង តឹងតែងបំផុតនូវវិធានការ៣កុំនិង៣ការពារ តាមការណែនាំរបស់ក្រសួងសុខាភិបាលនិងរាជរដ្ឋាភិបាល ដើម្បីទប់ ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ៕

ដោយ ៖ សុខ ខេមរា


ចែករំលែក៖