ព័ត៌មានទាន់ហេតុការណ៍៖

ក្មេងស្រីអាយុ៧ឆ្នាំម្នាក់ត្រូវបានប្រទះឃើញ​សាក​សពកប់ក្នុងដីសង្ស័យ​ករណីរំ​លោភ​សម្លាប់

ចែករំលែក៖

   ខេត្តបន្ទាយមានជ័យ៖ ករ​ណី​បាត់​ក្មេ​ងស្រីអាយុ​០​៧​ឆ្នាំម្នាក់ជា​សិស្សរៀន​នៅសា​លាបឋ​មសិក្សា​ទំន​ប់​ក​៥ ស្ថិត​នៅក្នុងភូមិ​ទំ​នប់ក៥ សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ខេត្តបន្ទា​យមានជ័យ​កាលពី​ព្រឹក​ថ្ងៃ​ទី០៩ ​ខែ​មីនា​ ឆ្នាំ២០២២ ​ត្រូវបានប្រទះ​ឃើញ​​សាកសព​នៅក្បែរ​សា​លារៀន​ប្រមា​ណ៣០០​ម៉ែត្រ​ស្ថិត​ក្នុងភូមិ/សង្កាត់​ខាងលើ នា​វេលា​ម៉ោ​ង​​៩​និង​២២​នាទី​យ​ប់ថ្ងៃ​ ខែ ឆ្នាំដ​ដែល​ ក្រោ​យពី​កម្លាំង​សមត្ថកិច្ចនិ​ង​ក្រុ​មគ្រួសា​​​រសាច់​ញាតិ​​ស្វែង​រក​។

   លោកវរសេនីយ៍ឯក សៅ សារឿន អធិការនគរ​បាលក្រុង​ប៉ោយប៉ែតបាន​ឱ្យដឹងថា ក្មេងស្រីរង​គ្រោះ​ដែល​ស្លាប់​មាន​ឈ្មោះ លួត​ លីហ្សា អាយុ៧ឆ្នាំ​(ជា​សិស្ស​បឋម​សិក្សាទំ​នប់ក៥) មានឪពុកម្តាយ​រស់នៅ​ក្នុងភូមិកើ​ត​ហេតុខាងលើ។

   លោកបន្តថា៖ នៅវេលា​ម៉ោង​ជាង១២រ​សៀលថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២២ ឪពុកម្តាយនិង​សាច់​ញា​តិក្មេង​ស្រីឈ្មោះ លួត លីហ្សា ដល់​ម៉ោង​ចេញ​ពី​សាលា​មិន​ឃើញកូន​មកដល់ផ្ទះទើបទៅ​សាលា​បឋមសិក្សា​ទំនប់ក៥ ចម្ងាយពីផ្ទះប្រមា​ណ២០០ម៉ែត្រ បានទៅសួរ​លោកគ្រូ.អ្នកគ្រូ ក៏បាន​ប្រាប់​ថាមិន​បាន​ឃើញ​មករៀនទេ  ហើយពេលត្រឡប់​ទៅវិញតា​មផ្លូវបាន​ប្រទះឃើញកាបូប​កូននៅ​ក្បែរមាត់ផ្លូវ​តែមិនឃើញ​កូនទើបទៅប្តឹង​នៅប៉ុស្តិ៍នគរបាល​សង្កាត់ប៉ោយប៉ែត។

   លោកវរសេនីយ៍ឯក សៅ សារឿន បានបញ្ជាក់ថា៖ ក្រោយទទួលបណ្តឹង​ពីសាច់ញាតិ​ក្មេងស្រី​រងគ្រោះកម្លាំង​នគរបាលក្រុង​ប៉ោយប៉ែតនិងសាច់ញាតិក្មេងស្រីរង​គ្រោះបា​នជូនដំណឹង​តាម​បណ្តាញសង្គម ហើយ​កម្លាំងសមត្ថកិច្ចក៏ជួយ​ធ្វើអន្តរាគមន៍រុករ​ករហូតដ​ល់ម៉ោង៩និង២២នាទី​យប់ថ្ងៃខែដដែល ទើប​បា​នប្រទៈះឃើញ​សាកស​ពក្មេងស្រីរង​គ្រោះត្រូវបាន​គេ​យកទៅកប់​ចោ​លក្បែររ​បងថ្មយក​ដីកប់​និងយកថ្ម​សង្កត់ពីលើ ដែលមានពាក់​អាវសិស្សសាលា និងខោខ្លីធ្លាក់នៅ​ត្រឹមកែ​ងជើ​ងអាក្រាត​កាយ។

   ក្រោយ​រកឃើញសាក​សពក្មេងស្រីរងគ្រោះហើយ ​កម្លាំងនគរបាលក្រុងបានធ្វើការ​ហ៊ុមព័ទ្ធទុក​ឱ្យកម្លាំង​ជំនាញ​ចុះ​ពិនិត្យ​ធ្វើកោសល្យវិច័យ​ទាំងយប់​នៅកន្លែ​ងកើតហេតុដើម្បី​ឱ្យដឹងច្បាស់ថាជាក​រណី​ឃា​តកម្ម រំលោភសម្លាប់​លើក្មេងស្រីនៅ​ពេលទៅសាលារៀ​នម្នាក់ឯងឬក៏យ៉ាងណានោះ កម្លាំ​ងសមត្ថកិច្ចកំពុង​បន្តស្រាវជ្រាវរក​ចាប់ខ្លួន​ឃាតកដើម្បីចា​ត់ការតាមច្បាប់៕

ដោយ៖ចន្ទ លីហ្សា


ចែករំលែក៖