ភ្នំពេញ៖ រោងចក្រកាត់ដេរមួយកន្លែងត្រូវបានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅបង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង១២និង១០នាទីឈានចូលថ្ងៃទី១០ ខែមីនា ឆ្នាំ២០២២ នៅចំណុច រោងចក្រ យ៉ុង ស៊ីង ផ្លូវចោមចៅ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
សមត្ថកិច្ចបានឱ្យដឹងថា ម្ចាស់ទីតាំងឈ្មោះយ៉ុង ស៊ីង ភេទប្រុស អាយុ៤៧ឆ្នាំ មុខរបរ ជាអ្នកគ្រប់គ្រង។
ជុំវិញករណីគ្រោះអគ្គិភ័យខាងលេីនេះសមត្ថកិច្ចបានប្រេីប្រាស់រថយន្តពន្លត់អគ្គិភ័យរបស់ការិយាល័យបង្ការ ពន្លត់អគ្គិភ័យចំនួន១៩គ្រឿង ដោយប្រើប្រាស់ទឹកអស់៥៧ឡាន។ ក្រៅពីនេះមានរថយន្តក្រសួងមហាផ្ទៃចំនួន០២គ្រឿងតែមិនបានប្រើប្រាស់ទឹកទេ ។ រថយន្តក្រុមហ៊ុនOCICទីក្រុងជ្រោយចង្វាចំនួន ៦គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន៦ឡាន, រថយន្តទីក្រុងអូឡាំព្យ៉ាចំនួន២គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន២ឡាន, រថយន្តក្រុមហ៊ុនសួនឧស្សាហកម្មកាណាឌីយ៉ា ចំនួន២គ្រឿង ប្រើបាស់ទឹកអស់ចំនួន ២ឡាន, រថយន្តក្រុមហ៊ុនស្រាបៀរកម្ពុជា ចំនួន១គ្រឿង។
សមត្ថកិច្ចបញ្ជាក់ថា មូលហេតុនៃការឆាបឆេះខាងលេីបណ្តាលមកពីឆ្លងចរន្តអគ្គិសនី៕
ដោយ៖សុខាសែនជ័យ