ព័ត៌មានទាន់ហេតុការណ៍៖

ក្រសួងសុខាភិបាល ច្រានចោលទាំងស្រុងនូវការចុះផ្សាយ ព័ត៌មានប្រឌិត និងមិនត្រឹមត្រូវ ដែលជាការរៀបចំឡើងដើម្បីបង្កឱ្យមានការយល់ច្រឡំ និងមានចេតនាបំពុលសង្គម

ចែករំលែក៖

ភ្នំពេញ​៖​ បេី​យោង​តាម​ការ​បញ្ជាក់​ពី​លោក​ស្រី​ ឱ​ វណ្ណឌីន​ រដ្ឋលេខាធិការ​ និងជាអ្នកនាំពាក្យក្រសួង​សុខាភិបាល​ បានថ្លែង​ឱ្យ​ដឹង​នៅព្រឹកថ្ងៃព្រហស្បតិ៍​ទី១០​ ខែមីនា​ ឆ្នាំ​២០២២នេះ​ថា៖​ ក្រសួងសុខាភិបាល សូមច្រានចោលទាំងស្រុងនូវការចុះផ្សាយ ព័ត៌មានប្រឌិត និងមិនត្រឹមត្រូវនេះ ដែលជាការរៀបចំឡើងដើម្បីបង្កឲ្យមានការយល់ច្រឡំ និងមានចេតនាបំពុលសង្គមផងដែរ។

លោកស្រី​ ឱ​ វណ្ណឌីន​ បានថ្លែងបន្តថា​ សូមបងប្អូនបញ្ឈប់នូវការចែកចាយបន្តនូវព័ត៌មានប្រឌិតនេះជាបន្ទាន់ និងសូមអាជ្ញាធរមានសមត្ថកិច្ចមេត្តាជួយចាត់ការតាមផ្លូវច្បាប់ផង។ 

គួរបញ្ជាក់ថា​ កន្លងទៅ​ សម្ដេចតេជោ​ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា​ ក៏ធ្លាប់បាន​អំពាវនាវដល់អ្នកសារព័ត៌មាន ត្រូវបំពេញ តួនាទីតាមវិជ្ជាជីវៈ បញ្ចេញនូវព័ត៌មានពិត ដេីម្បីប្រយុទ្ធប្រឆាំង ព័ត៌មានមិនពិត ទាំងនៅក្របខ័ណ្ឌ ជាតិ- អន្តរជាតិ និងត្រូវបន្ត បំផ្លាញចោលពួក ឱកាសនិយមស្វែងរក ផលប្រយោជន៍ ផ្ទាល់ខ្លួន ជ្រកក្រោមស្លាកសារព័ត៌មាន ធ្វើឱ្យប៉ះពាល់ដល់តម្លៃ កិត្យានុភាព របស់អ្នកសារព័ត៌មានទូទៅផងដែរ៕

ដោយ​៖សហការី​


ចែករំលែក៖