ព័ត៌មានទាន់ហេតុការណ៍៖

កូរ៉េខាងជើងបង្កើតបណ្តាញផ្កាយរណបតាមដានអាមេរិកនិងសម្ព័ន្ធមិត្ត

ចែករំលែក៖

សារព័ត៌មានកូរ៉េខាងជើង KCNA បានដកស្រង់សម្តី មេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន ដែលបានប្រកាសថា នឹងបាញ់បង្ហោះផ្កាយរណបស៊ើបការណ៍មួយចំនួននៅពេលខាងមុខ ដើម្បីតាមដានសកម្មភាពយោធារបស់អាមេរិកនិងសម្ព័ន្ធមិត្ត។
ផ្កាយរណបរបស់កូរ៉េខាងជើងគ្រោងបាញ់បង្ហោះឡើងទៅក្នុងគន្លងគោចរផែនដីនិងព្រះអាទិត្យ ដែលមានចម្ងាយពីផែនដី (ប្រហែល 700 – 1,000 គីឡូម៉ែត្រ) ។ នេះជាគម្រោងការពារជាតិដែលកូរ៉េខាងជើងបានឡើងគម្រោងតាំងពីខែមករាឆ្នាំ២០២១មក។ មេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុនបានបញ្ជាក់ថា នេះជាភារកិច្ច នយោបាយ និងយោធាដែលជាអាទិភាពរបស់កូរ៉េខាងជើង។
សកម្មភាពខាងលើបានបង្កក្តីបារម្ភយ៉ាងខ្លាំង ព្រោះការបាញ់បញ្ជូនផ្កាយរណបនោះ គឺត្រូវប្រើប្រាស់បច្ចេកវិទ្យា ដូចទៅនឹងការបាញ់កាំជ្រួចមីស៊ីលអន្តរទ្វីប។ កាលពីថ្ងៃទី២៧ខែកុម្ភៈ និងថ្ងៃទី៥ខែមីនា កូរ៉េខាងជើងក៏បានប្រកាសថាបានបាញ់បង្ហោះផ្កាយរណបឡើងទៅកាន់តារាវិថីផែនដីដែរ៕ដោយ៖ ធីរីណា

រូបថត៖KCNA


ចែករំលែក៖