ភ្នំពេញ ៖ រថយន្តស្ទូចមួយគ្រឿងខណៈពេលដែលកំពុងតែបើកសង្ស័យតែហ្វ្រ័ងមិនស៊ីទើបជ្រុលទៅបុករះជាមួយនឹងម៉ូតូកង់បី២គ្រឿងនិងរថយន្តព្រូសមួយគ្រឿងទៀតបណ្ដាលរងការខូចខាតយ៉ាងដំណំសំណាងមិនមានមនុស្សរងរបួស។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៩និង ១៥នាទីព្រឹក ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២២ ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ៤ ក្នុងភូមិថ្នល់បំបែក សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មាននៅទីតាំងកន្លែងកើតហេតុបានឱ្យដឹងថា នៅមុនពេលកើតហេតុគេបានឃើញរថយន្តស្ទូចធុនធំមួយគ្រឿងពាក់ស្លាកលេខ ភ្នំពេញ3D-2975 បានធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៤ក្នុងទិសដៅពីលិចទៅកើតរហូតមកដល់ចំណុចកើតហេតុសង្ស័យតែហ្រ្វ័ងមិនស៊ីទើបជ្រុលទៅបុកកៀរម៉ូតូកង់បីខ្មែរដែលបើកស្របទិសមួយគ្រឿងដែលពាក់ស្លាកលេខ ព្រៃវែង 1B-2105 បណ្ដាលអោយអ្នកបើកបររងរបួសធ្ងន់រួចហើយមិនទាន់អស់ល្បឿនក៏ជ្រុលទៅបុករថយន្តព្រូសពណ៌ស ពាក់ស្លាកលេខ កំពត-2232 បណ្ដាលឱ្យរងការខូចខាតកញ្ចក់និងរថយន្តផ្នែកខាងមុខយ៉ាងដំណំ ហើយក៏ជ្រុលទៅបុកនិងម៉ូតូកង់បី passapp ពាក់ស្លាកលេខភ្នំពេញ1IU-5370 មួយគ្រឿងទៀតរងការខូចខាតពីក្រោយយ៉ាងដំណំ។
ក្រោយពេលកើតហេតុភាគីទាំង៤បានធ្វើការសម្របសម្រួលគ្នានៅនឹងទីតាំង បើសិនជាមិនត្រូវគ្នានឹងទាក់ទងទៅសមត្ថកិច្ចជំនាញចរាចរណ៍ចុះធ្វើការវាស់វែងយកទៅរក្សាទុករង់ចាំការដោះស្រាយនៅពេលក្រោយ៕
ដោយ៖សុខាសែនជ័យ