ភ្នំពេញ ៖ ដោយសារបញ្ហានៃការរាតត្បាតជំងឺកូវីដ-១៩ ជាសាកល និងវិបត្តិសង្គ្រាមនៅប្រទេសអ៊ុយក្រែន បានជះឥទ្ធិពលផលដល់សេដ្ឋកិច្ចជាតិ និយាយជារួម និងដោយឡែកប៉ះពាល់ដល់ការងារធានា របស់កងយោធពខេមរភូមិន្ទ(ខ.ភ.ម)ផងដែរ។ នេះជាប្រសាសន៍របស់ នាយឧត្តមសេនីយ៍ ម៉ឹង សំផន រដ្ឋលេខាធិការ ក្រសួងការពារជាតិ និងជាប្រធានក្រុមការ ងារ កែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ(ក.ហ.ស) របស់ក្រសួងការពារជាតិ ថ្លែងនៅក្នុងកិច្ចប្រជុំក្រុមការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ(ក.ហ.ស) របស់ ក្រសួងការពារជាតិ នាព្រឹកថ្ងៃទី១០ ឆ្នាំ២០២២ នៅទីស្តីការ ក្រសួងការពារជាតិ ។
សូមបញ្ជាក់ថា, នាយឧត្តមសេនីយ៍ ម៉ឹង សំផន មានប្រសាសន៍ថា: កន្លងមក នេះក្រុមការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ(ក. ហ.ស) របស់ក្រសួងការពារជាតិ ធ្វើការប្រជុំបូកសរុបជារៀង រាល់ឆ្នាំ ស្របតាមការណែនាំរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញ វត្ថុ តម្រូវឲ្យយើងធ្វើសេចក្តីរាយការណ៍ពីរដងនៅក្នុង ១ឆ្នាំ ។
នាយឧត្តមសេនីយ៍ បន្តទៀតថា , ការទម្រង់ការគ្រប់គ្រងហិរញ្ញ វត្ថុសាធារណៈ ពិតជាមានសារៈសំខាន់ រាជរដ្ឋាភិបាលបានរៀប ចំបង្កើតឡើងនូវគណៈកម្មាការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដោយមានក្រសួងសេដ្ឋកិច្ចជាប្រធាន ហើយក្រសួងការពារជាតិ សម្តេចពិជ័យសេនា ទៀ បាញ់ សម្រេចបង្កើតឡើងក្រុមការងារមួយនេះឡើង ដើម្បីគ្រប់គ្រងថវិកាមានលក្ខណៈកាន់តែងាយស្រួល កែទម្រង់ឆាប់រហ័ស និងស៊ីជម្រៅទៅលើថវិកានៃបណ្តាអង្គភាពប្រភេទទ័ព និងទ័ពជំនាញ។
នាយឧត្តមសេនីយ៍ ម៉ឹង សំផន ថ្លែនូវការកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះបណ្តាអង្គភាពប្រភេទទ័ព និងទ័ពជំនាញទាំងអស់ នៃ (ខ.ភ.ម)ដែលកន្លងមកបានខិតខំប្រឹងប្រែង និងមានការយក ចិត្តទុកដាក់ខ្ពស់ទៅលើកការថែទាំសម្ភារយោធបរិក្ខាសឹកបានយ៉ាងល្អប្រសើរ ទោះបីការផ្តល់ថវិកាថែទាំនូវមានកម្រិតនៅ ឡើយក៏ដោយនោះ។
នាយឧត្តមសេនីយ៍ រដ្ឋលេខាធិការ បានស្នើសុំដល់នាយក ដ្ឋានបុគ្គលិក បន្តយកចិត្តទុកដាក់កំណត់ចំនួនទ័ពនិងឋានន្តរ សក្តិរបស់យោធិនឲ្យបានត្រឹមត្រូវ ធ្វើកិច្ចសហការឲ្យបានល្អ ជាមួយនឹងនាយកដ្ឋានហិរញ្ញវត្ថុ ងាយស្រួលដល់ការគ្រប់ គ្រងហិរញ្ញវត្ថុ។ ជាមួយគ្នានេះ ត្រូវមានការប្រុងប្រយ័ត្ន ចំពោះការកើនឡើងនូវចំនួនទ័ព ក្របខណ្ឌ និងរចនាសម្ព័ន្ធឲ្យច្បាស់ លាស់ ដើម្បីកុំឲ្យការចំណាយថវិកាឡើងប៉ោងខ្ពស់ហួសថវិកាចំណាយប្រចាំឆ្នាំផងដែរ។ ទន្ទឹមនឹងនេះ គ្រប់បណ្តាកងឯក ភាពប្រភេទទ័ព និងទ័ពជំនាញ ត្រូវចេះថែទាំ និងសន្សំសំចៃឲ្យបានខ្ពស់ នៅក្នុងបរិបទដែលប្រទេសជាតិ និងសាកល លោក កំពុងជួបវិបត្តិជម្ងឺរាតត្បាត និងមានសង្គ្រាមផងនោះ៕
ដោយ ៖ សហការី