ព័ត៌មានទាន់ហេតុការណ៍៖

សេចក្តីប្រកាសព័ត៌មានស្តីពីកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលនៃការអនុវត្តវិធានការបង្ក្រាបការទន្រ្ទានដីរដ្ឋក្នុងដែនព្រៃលិចទឹកនៃតំបន់ទន្លេសាប​ និងលេីកទិសដៅការងារបន្ត

ចែករំលែក៖

ភ្នំពេញ ៖ នៅព្រលប់ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២២ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចេញ សេចក្តីប្រកាសព័ត៌មាន ដោយបញ្ជាក់ថា, នៅព្រឹកថ្ងៃព្រហស្បតិ៍ ៨កើត ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី១០ ខែមីនា ឆ្នាំ២០២២ លោក ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដឹកនាំកិច្ច ប្រជុំក្រុមការងារអន្តរក្រសួងតាមប្រព័ន្ធនិម្មិតដើម្បីត្រួតពិនិត្យលទ្ធផលនៃការអនុវត្តវិធានការបង្ក្រាបការទន្ទ្រាន ដីរដ្ឋក្នុងដែនព្រៃលិចទឹកនៃតំបន់ទន្លេសាប និងលើកទិសដៅការងារបន្ត ដោយមានការចូលរួមពីលោក កិត្តិនីតិកោសលបណ្ឌិត ឱម យ៉ឺនទៀង ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេសនិងជាប្រធានអង្គភាពប្រឆាំង អំពើពុករលួយ, លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ, លោក អ៊ុក រ៉ាប៊ុន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង, លោក ស៊ុយ សែម ប្រធានក្រុម ការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តពោធិ៍សាត់, លោកកិត្តិបណ្ឌិត លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងជាប្រធានអាជ្ញាធរ ទន្លេសាប, លោក ថោង ខុន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះ មូលដ្ឋានខេត្តកំពង់ធំ, លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន,លោក ហួត ហាក់ រដ្ឋលេខាធិការ ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច, លោក ហ៊ូ សុគន្ធ អគ្គស្នងការរងតំណាង នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនៃអគ្គស្នងការដ្ឋាននគរបាលជាតិ លោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទុនិងជាមេបញ្ជាការកងរាជអាវុធហត្ថ លើផ្ទៃប្រទេស លោកតំណាងប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបាត់ដំបង ខេត្តបន្ទាយមាន ជ័យ និងខេត្តសៀមរាប លោកអភិបាលនៃគណៈអភិបាលខេត្តកំពង់ឆ្នាំង ខេត្តពោធិ៍សាត់ ខេត្តបាត់ដំបង ខេត្ត បន្ទាយមានជ័យ ខេត្តសៀមរាប និងខេត្តកំពង់ធំ និងប្រធានមន្ទីរ និងអង្គភាពជុំវិញខេត្ត កងកម្លាំង និងមន្ត្រី ជំនាញពាក់ព័ន្ធ។

កិច្ចប្រជុំបានលើកឡើងអំពីលទ្ធផលនៃការអនុវត្តបទបញ្ជាដ៍ខ្ពង់ខ្ពស់របស់ សម្តេចតេជោនាយករដ្ឋមន្តី កាលពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១ ក្នុងការបង្ក្រាបការទន្ទ្រានដីរដ្ឋក្នុងដែនព្រៃលិចទឹកនៃតំបន់ទន្លេសាប រហូតមកដល់ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២២ ដូចខាងក្រោម

១. ខេត្តកំពង់ឆ្នាំង

តាមអនុក្រឹត្យលេខ ១៩៧ អនក្រ.បក ចុះថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១១ ដីតំបន់៣ មានចំនួន ១៤០ បង្គោល ទំហំសរុប ៧៥ ០២៨,១២ហិកតា ស្មើ ១១,៥៩% នៃដែនព្រៃលិចទឹកជុំវិញរឿងមន្តសាប ប្រជាពលរដ្ឋស្ម័គ្រចិត្តប្រតល់ដីជូនរដ្ឋវិញចំនួន ៧៥៣១គ្រួសារ ទំហំ ៣០ ៥៨៩ហិកដា និងធ្វើការ

វាស់វែងជាក់ស្តែងបានចំនួន ៥ ០៦១គ្រួសារ ស្មើ ៥ ៥៨៦ក្បាលដី មានទំហំ ១៥ ២៨៥,២៧ហិកតា កប់គ្រាប់ត្នោតបានចំនួន ២៣.៨៩៤គ្រាប់, ដើមត្នោត ៩ដើម, ដើមរាំង ២ បកដើម ,ដើមប្ញស្សី ៤ ៤៥០ដើម, ដើមរំដេញ ៥ ៣៥០ដើម, ដើមសណ្តាន់ ១ ៩៣៥ដើម និងដើមផ្សេងៗចំនួន ៩ ៥០០ដើម ។ សូមអាននូវ សេចក្តីប្រកាសព័ត៌មានស្តីពីកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលនៃការអនុវត្តវិធានការបង្ក្រាបការទន្រ្ទានដីរដ្ឋក្នុងដែនព្រៃលិចទឹកនៃតំបន់ទន្លេសាប​ និងលេីកទិសដៅការងារបន្ត ដូចខាងក្រោម :

ដោយ៖ សុខ ខេមរា


ចែករំលែក៖