ព័ត៌មានទាន់ហេតុការណ៍៖

កីឡាករវាយតឺន្នីសសញ្ជាតិរុស្ស៊ី និងបេឡារូសអំពាវនាវរកសន្តិភាព ខណៈសង្គ្រាមផ្ទុះឡើងនៅអ៊ុយក្រែន

ចែករំលែក៖

Daniil Medvedev ជាកីឡាករវាយតឺន្នីសជនជាតិរុស្ស៊ី និង ArynaSabalenka ជាកីឡាការិនីវាយតឺន្នីសជនជាតិបេឡារូស បានអំពាវនាវឱ្យមានសន្តិភាពចំពេលមានជម្លោះដែលកំពុងបន្តក្នុងប្រទេសអ៊ុយក្រែន ដែលបណ្តាលឱ្យមន្ត្រីកីឡាវាយតឺន្នីសដកចេញដោយសារតែពួកគាត់មានប្រទេសកំណើតរុស្ស៊ី និងបេឡារូសពីការប្រកួតកម្មវិធី Indian Wells ។

រុស្ស៊ីបានឈ្លានពានអ៊ុយក្រែនកាលពីថ្ងៃទី២៤ ខែកុម្ភៈនៅក្នុងការវាយលុកដ៏ធំបំផុតលើរដ្ឋអឺរ៉ុបមួយចាប់តាំងពីឆ្នាំ១៩៤៥។ រុស្ស៊ីហៅសកម្មភាពនេះថាជា “ប្រតិបត្តិការយោធាពិសេស” ។

កីឡាករ Medvedev លេខ១ពិភពលោកបានប្រាប់អ្នកយកព័ត៌មាននៅមុនថ្ងៃនៃជុំទីមួយនៃសកម្មភាពប្រកួត ATP នៅវាលខ្សាច់រដ្ឋកាលីហ្វ័រនីញ៉ាថា “សាររបស់ខ្ញុំគឺតែងតែដូចគ្នា ខ្ញុំចង់បានសន្តិភាពនៅលើពិភពលោក។ ខ្ញុំគិតថាកីឡាករវាយតឺន្នីសគ្រប់រូបនឹងនិយាយដូចគ្នា”។

ជាការពិតណាស់ការគាំទ្រសម្រាប់ប្រជាជនអ៊ុយក្រែនបាននិងកំពុងបច្ចេញសារជាហូរហែពីសហគមន៍កីឡាវាយតឺន្នីស។ អតីតកីឡាការិនីលេខ១ពិភពលោក Maria Sharapova និងកីឡាករ Andy Murray បានសន្យាជួយឧបត្ថម្ភថវិកាដល់កុមារដែលរងគ្រោះដោយការលុកលុយរបស់រុស្សុី។

មនុស្ស​២លាន​នាក់ ដែល​ភាគច្រើន​ជា​ស្ត្រី និង​កុមារ ឥឡូវ​បាន​ភៀសខ្លួន​ចេញពី​ប្រទេស​អ៊ុយ​ក្រែ​ន​។ កីឡាការិនី Iga Swiatek របស់ប្រទេសប៉ូឡូញបានលើកទឹកចិត្តប្រជាជនឱ្យគាំទ្រអង្គការមនុស្សធម៌ ហើយបាននិយាយថា នាងមានមោទនភាពដែលប្រទេសរបស់នាងបានទទួលយកជនភៀសខ្លួន។ នាងនឹងពាក់បូតូចមួយពណ៌នៃទង់ជាតិអ៊ុយក្រែននៅពេលនាងចូលរួមការប្រកួត ហើយសង្ឃឹមថាអ្នកផ្សេងទៀតអាចធ្វើដូចគ្នា។

កីឡាការិនី Sabalenka ដែល​ប្រទេស​កំណើត​របស់​នាង​បាន​ធ្វើ​ជា​មូលដ្ឋាន​សម្រាប់​ការ​ឈ្លានពាន​របស់​រុស្ស៊ី​បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​ថា នាង​នឹង​សុខ​ចិត្ត​ពាក់​ខ្សែបូរូបទង់ជាតិ​អ៊ុយក្រែន។ Sabalenka ដែលចូលចិត្ត Medvedev ជាកីឡាករកំពូលនៅក្នុងការប្រកួតបាននិយាយថា “ខ្ញុំមានអារម្មណ៍សោកសៅ និងពិតជាអាក្រក់ចំពោះពលរដ្ឋអ៊ុយក្រែនដែលបានបាត់បង់ផ្ទះសម្បែងក្នុងអំឡុងសង្គ្រាម។ ខ្ញុំពិតជាព្រួយបារម្ភ ប៉ុន្តែជាអកុសលវាមិនស្ថិតនៅក្រោមការគ្រប់គ្រងរបស់ខ្ញុំទេ! ខ្ញុំ​សង្ឃឹម​តែ​សន្តិភាព”។

ខណៈដែលកីឡាកររុស្ស៊ី និងបេឡារូសនឹងមិនត្រូវបានកំណត់អត្តសញ្ញាណដោយនិមិត្តសញ្ញារបស់ប្រទេសរបស់ពួកគេនោះ កីឡាការិនីអ៊ុយក្រែន Dayana Yastremska ដែលបានភៀសខ្លួនចេញពីអំពើហិង្សាជាមួយប្អូនស្រីរបស់នាង បានចេញមកសម្រាប់ការប្រកួតជុំទី១របស់នាងកាលពីយប់ថ្ងៃពុធ ដោយពាក់ទង់ជាតិពណ៌ខៀវ និងពណ៌លឿងរបស់ប្រទេសនាង។ Yastremska ដែលបានឈ្នះពានរង្វាន់ WTA ចំនួន៣ដងបានសន្យាថា នឹងបរិច្ចាគប្រាក់រង្វាន់របស់នាងពីការឈានដល់វគ្គផ្តាច់ព្រ័ត្រ Lyon Open កាលពីចុងសប្តាហ៍មុនដល់កិច្ចខិតខំប្រឹងប្រែងជំនួយរបស់អ៊ុយក្រែនផងដែរ ៕

ដោយ៖ ភារៈ(រូបភាព ៖ Reuters/CNA)


ចែករំលែក៖