ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តនិងម៉ូតូបុកគ្នាយ៉ាងពេញទំហឹងបណ្តាលឲ្យស្លាប់មន្ត្រីយោធាម្នាក់និងខូចខាតម៉ូតូមួយគ្រឿងយ៉ាងដំណំ

ចែករំលែក៖

ខេត្តបាត់ដំបង​៖​ មានឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍គួរឲ្យរន្ធត់មួយកើតឡើងដោយរថយន្តបុកម៉ូតូបណ្ដាលឲ្យបុរសម្នាក់ស្លាប់នៅនឹងកន្លែងនិងខូចខាតម៉ូតូមួយគ្រឿង។

  ឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងនៅថ្ងៃ​ទី​១០​ ខែមីនា​ ឆ្នាំ​២០២២​ នៅវេលា​ម៉ម៉ោ៤និង​៤០​នាទី​រសៀល លើ​ផ្លូវជាតិ​លេខ​៥៧ ត្រង់​ចំណុច​ជិត​ស្ពាន​អូ​តា​គ្រៃ​ ស្ថិត​ក្នុងភូមិ​ភ្ចា​វ​ ឃុំ​ត្រែង​ ស្រុក​រតន​មណ្ឌល​ ខេត្តបាត់ដំបង​ ។

​ មន្ត្រីនគរបាលចរាចរស្រុករតនមណ្ឌលបានឲ្យដឹងថាគ្រោះថ្នាក់​ចរាចរឋណ៍នេះកើត​ទ្បើ​ង​ រវាង​ម៉ូតូ​និង​រថយន្ត​ក្នុងពេលបើកបរ​ក្នុង​ទិស​ដៅ​បញ្ច្រាស់ទិស​គ្នា​ពី​លិច​មក​កើត​។ពេលមកដល់កន្លែងកើតហេតុស្រាប់តែយានយន្តទាំង២គ្រឿងបុកគ្នាពេញទំហឹងបណ្តាឲ្យមនុស្ស​ម្នាក់ ​ជាអ្នកជិះម៉ូតូស្លាប់​បាត់បង់​ជីវិត​នៅនឹងកន្លែងកើតហេតុយ៉ាងរន្ធត់តែម្ដង។​

 ប្រភពដដែលបានឲ្យដឹងទៀតថា រថយន្ត​បង្កម៉ាក​ ហ៊ីយ៉ាន់ដាយ​ ព​ណ៍​សលាយ​ខៀវ​ ពាក់​ស្លាក​លេខ​ បន្ទាយ​មាន​ជ័យ​ 3A-1042​ បើកបរ​ពី​លិច​មក​កើត​។ ចំណែកម៉ូតូ​  ម៉ាក​ហុងដា​ឃ្លី​ក​ ព​ណ៍៌ស​ ពាក់​ស្លាក​លេខ​ បាត់ដំបង​ 1W-3350​ បើកបរ​ពី​កើតមក​លិច​ ។ អ្នកបើកបរ​ដោយ​ឈ្មោះ​ ហុង​ ចាន់​រិ​ទ្ធ​ ភេទ​ប្រុស​ អាយុ​ ៣៨​ឆ្នាំ​ មន្រ្តីយោធា ធ្វើការ​នៅ​ភូមិភាគ​ទី​៥​ប្រចាំ​ទិស​ប៉ៃលិន​ បាន​បើក​ចូល​ផ្លូវ​រថយន្ត​ទៅ​ បុក​រថយន្ត​ចំ​ពីមុខ​ពេញ​ផ្នែក​ខាងឆ្វេង​។ ពេលឃើញដូច្នេះអ្នកបើកបរ​រថយន្ត​បាន​ចុះពីលើរថយន្តរួចរត់គេច​ខ្លួន​ចេញពី​កន្លែង​កើតហេតុ​បាត់​។​

  ក្រោយកើតហេតុសមត្ថកិច្ចជំនាញបានចុះទៅដល់កន្លែងកើតហេតុធ្វើការវាស់វែងយករថយន្តនិងម៉ូតូទាំងពីរគ្រឿងទៅរក្សាទុកនៅអធិការរដ្ឋាននគរបាលស្រុករតនមណ្ឌល។ ចំណែកសាកសពបានប្រគល់ជូនក្រុមគ្រួសារទទួលយកទៅធ្វើបុណ្យតាមប្រពៃណី ៕

ដោយ ៖ ប្រាថ្នា


ចែករំលែក៖