ព័ត៌មានទាន់ហេតុការណ៍៖

ក្រសួងការបរទេសកម្ពុជាបានរៀបចំសិក្ខាសាលា តាមប្រព័ន្ធវីដេអូ ដើម្បីផ្សព្វផ្សាយ «ច្បាប់ស្តីពីការប្រឆាំងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ»

ចែករំលែក៖

ភ្នំពេញ ៖ ក្រុមការងារប្រឆាំងការបោសសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម និងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យនៃកបទ.សអ បានរៀបចំសិក្ខាសាលា តាមប្រព័ន្ធវីដេអូ ដើម្បីផ្សព្វផ្សាយ «ច្បាប់ស្តីពីការប្រឆាំងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ» នៅថ្ងៃទី ៧ ខែមីនា ឆ្នាំ២០២២។

សូមបញ្ជាក់ថា, នៅរសៀលថ្ងៃទី១១ ខែមីនា ឆ្នាំ២០២២ ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ បានបញ្ជាក់ថា, នៅរសៀលថ្ងៃទី ៧ ខែមីនា ឆ្នាំ២០២២ ក្រុមការងារប្រឆាំងការបោសសម្អាតប្រាក់ និង ហិរញ្ញប្បទានភេរវកម្ម និងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យនៃក្រសួងការ បរទេស និងសហប្រតិបត្តិការអន្តរជាតិ (កបទ.ស) បានរៀបចំសិក្ខាសាលា តាមប្រព័ន្ធវីដេអូ ដើម្បីផ្សព្វផ្សាយ … ច្បាប់ស្ដីពីការប្រឆាំងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ» ក្រោមអធិបតីភាពរបស់ លោកបណ្ឌិត ញឹម ខេមរា រដ្ឋលេខាធិការក្រសួងកបទ.សអ ដែលជា ប្រធានក្រុមការងារខាងលើ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីនៃក្រសួងកបទ,សអ និង តំណាងមកពីក្រសួងទេសចរណ៍ និងក្រសួងមហាផ្ទៃ សរុបចំនួន៥២នាក់។

សិក្ខាសាលានេះត្រូវបានរៀបចំឡើងស្របតាមកាតព្វកិច្ចរបស់កម្ពុជាក្នុងការអនុវត្តសេចក្ដី សម្រេចចិត្តរបស់ក្រុមប្រឹក្សាសន្តិសុខអ.ស.ប ពាក់ព័ន្ធនឹងការប្រឆាំងហិរញ្ញប្បទានដល់ការរីកសាយ ភាយអាវុធមហាប្រល័យ ហើយការអនុវត្តកាតព្វកិច្ចនេះ ក៏ឆ្លើយតបទៅនឹងស្ដង់ដាររបស់ក្រុម ការងារហិរញ្ញវត្ថុ (Financial Action Task Force – FATF)។ សិក្ខាសាលាបានផ្សព្វផ្សាយច្បាប់ ស្តីពីការប្រឆាំងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ ដើម្បីពង្រឹងការយល់ដឹងអំពី ខ្លឹមសារ និងក្របខ័ណ្ឌគតិយុត្តិនៃច្បាប់នេះ ដល់មន្ត្រីក្នុងការអនុវត្តកាតព្វកិច្ចរបស់ខ្លួន ដែលអាច ឆ្លើយតបទៅនឹងវិធានការបង្ការ ទប់ស្កាត់ បង្ក្រាប និងលុបបំបាត់ហិរញ្ញប្បទានដល់ការរីកសាយ ភាយអាវុធមហាប្រល័យ។ សិក្ខាកាមបានពិភាក្សា និងផ្លាស់ប្តូរមតិផ្តោតលើនីតិវិធីរបស់កម្ពុជាក្នុង ការអនុវត្តតាមសេចក្ដីសម្រេចចិត្តរបស់ក្រុមប្រឹក្សាសន្តិសុខអ.ស.ប។

នៅចុងបញ្ចប់នៃសិក្ខាសាលា សិក្ខាកាមត្រូវបានលើកទឹកចិត្តឱ្យជួយផ្សព្វផ្សាយបន្តឱ្យ កាន់តែទូលំទូលាយដល់សហការី និងសាធារណជន ដើម្បីធានាការអនុវត្តប្រកបដោយប្រសិទ្ធភាព នូវការងារនេះ៕

ដោយ ៖ សុខ ខេមរា


ចែករំលែក៖