ព័ត៌មានទាន់ហេតុការណ៍៖

ការចាក់វ៉ាក់សាំង ការការពារជំងឺកូវីដ.១៩ Pfizer ដូសជំរុញឬដូសទី៤ ជូនដល់ក្រុមអាយុ ចាប់ពី ១៨ឆ្នាំឡើង ក្នុងខេត្តមណ្ឌលគិរី​ ចាប់ពីថ្ងៃទី ១៤ ខែមីនា​ ឆ្នាំ២០២២

ចែករំលែក៖

ខេត្តមណ្ឌលគីរី ៖ នៅរសៀលថ្ងៃទី១១ ខែមីនា ឆ្នាំ២០២២ មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តមណ្ឌលគិរី មានកិត្តិយស សូមជម្រាប់សាធារណៈជនទាំងអស់ឱ្យបានជ្រាបថា៖ មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តមណ្ឌលគិរី នឹងផ្តល់ការចាក់វ៉ាក់សាំងដូសជំរុញ ឬ ដូសទី៤ ដោយប្រើវ៉ាក់សាំងPlizer ចាក់ជូនដល់ ក្រុមអាយុចាប់ពី ១៨ឆ្នាំឡើងទៅ ដែលបានចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី៣ រួចហើយដែលមានគម្លាតនៃការចាក់ចាប់ពី៤ខែឡើង ទៅបន្ទាប់ពីការចាក់វ៉ាក់សាំងដួសទី៣ នឹងចាប់ផ្តើមចាក់ជូនចាប់ពីថ្ងៃទី ១៤ ខែមីនា ឆ្នាំ២០២២ នេះតទៅវេលាពីម៉ោង៨:០០នាទី ដល់ ម៉ោង១៦:០០នាទី (ដោយឈប់សម្រាកអាហារថ្ងៃត្រង់ម៉ោង១១:៣០នាទី ដល់ ម៉ោង១៤:០០នាទីរសៀល)ជារៀងរាល់ថ្ងៃ ។

អាស្រ័យដូចបានជម្រាបជូនខាងលើសូមអញ្ជើញបងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងខេត្តមណ្ឌលគិរី មេតា រួសរាន់ទៅ ទទួលការចាក់វ៉ាក់សាំងដូសជំរុញ ឫ ដូសទី៤ អោយបានគ្រប់គ្នានិងយកមកជាមួយនូវ ប័ណ្ណចាក់វ៉ាក់សាំងលើកមុន ដើម្បីអោយក្រុម គ្រូពេទ្យបញ្ចូលទិន្នន័យក្នុងប្រពន័្ធគ្រប់គ្រងការចាក់វ៉ាក់សាំង ហើយសូមប្រកាន់ភ្ជាប់នូវ វិធានការ ៣ការពារ និង ៣ និងរក្សាសណ្តាប់ធ្នាប់របៀបរៀបរយឲ្យបានល្អប្រសើរប្រកបដោយសេចក្ដីថ្លៃថ្នូរ។ មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តមណ្ឌលគិរី សង្ឃឹមនិងជឿជាក់ថាបងប្អូនប្រជាពលរដ្ឋទាំងអស់ ក្នុងខេត្តមណ្ឌលគិរីនឹងមកចាក់វ៉ាក់សាំងអោយបានគ្រប់ៗគ្នា ដើម្បីការពារសុខភាពរួម ចំណែកទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ក្នុងសហគមន៍ជាពិសេសប្រភេទវីរុសបំប្លែងខ្លួនថ្មី។ សូមជូនភ្ជាប់ជាមួយនូវទីតាំងចាក់វ៉ាក់សាំងដូចបានរៀបរាប់ក្នុងតារាងខាងក្រោម។ ចំពោះព័ត៌មានលំអិត សូមទាក់ទងផ្ទាល់ ទៅទីតាំងចាក់វ៉ាក់សាំងនីមួយៗ ៕


ដោយ ៖ សិលា


ចែករំលែក៖