ប្រធានក្លិបយក្សនៅបារាំង Paris St-Germain លោក Nasser Al-Khelaifi និងនាយកកីឡាលោក Leonardo កំពុងត្រូវបានស៊ើបអង្កេតដោយសហព័ន្ធបាល់ទាត់ទ្វីបអឺរ៉ុប UEFA បន្ទាប់ពីមានការចោទប្រកាន់ថាបានប្រឈមមុខនឹងមន្ត្រីរៀបចំការប្រកួតបន្ទាប់ពីការបរាជ័យក្នុងវគ្គ១៦ក្រុមចុងក្រោយកាលពីថ្ងៃពុធក្រោមថ្វីជើងក្លិប Real Madrid ។
លោក Al-Khelaifi និងលោក Leonardo បានទៅទស្សនាផ្ទាល់ក្នុងកីឡដ្ឋាន ខណៈដែលក្រុម PSG បាន នាំមុខសរុប ២-០ នៅក្នុងតង់ទី២នៃការប្រកួតជើងទីពីរ ប៉ុន្តែត្រូវចាញ់ដោយលទ្ធផល ៣-២ វិញក្រោយពីកីឡាករក្រុម Real Madrid ហើយបានធ្លាក់ក្នុងវគ្គ១៦ក្រុមចុងក្រោយ។
អ្នកទាំង២ត្រូវបានគេរាយការណ៍ថា បានទៅជិតលោក Danny Makkelie ដែលជាអាជ្ញាកណ្តាលហូឡង់ ហើយឥឡូវនេះ UEFA បានបើកការស៊ើបអង្កេត។ អាជ្ញាកណ្តាលលោក Makkelie បានសរសេរនៅក្នុងរបាយការណ៍របស់គាត់ថា លោក Al-Khelaifi និងលោកLeonardo បានបង្ហាញអាកប្បកិរយាមិនសមរម្យដោយបិទទ្វារនៃបន្ទប់សំលៀកបំពាក់របស់គាត់។
ស្ថាប័នគ្រប់គ្រងបាល់ទាត់អឺរ៉ុបនឹងពិចារណាលើ គោលការណ៍ទូទៅនៃការប្រព្រឹត្តក៏ដូចជាអាកប្បកិរិយាមិនត្រឹមត្រូវរបស់កីឡាករ និងមន្ត្រី។ក្រោយចប់ការប្រកួត អ្នកចាត់ការក្រុម PSG លោក Mauricio Pochettino បាននិយាយថា គ្រាប់ទីមួយរបស់ Real Madrid ដែលបានកើតឡើងនៅនាទីទី៦១ កាលពីការប្រកួតថ្ងៃពុធនោះបានធ្វើឲ្យកើតមានអារម្មណ៍អយុត្តិធម៌។
លោក Pochettino មានអារម្មណ៍ថា អ្នកចាំទីក្រុមរបស់លោក គឺកីឡាករGianluigi Donnarumma មានកំហុសក្នុងការបង្កើតឱកាសឲ្យកីឡាកររបស់ក្រុម Real Madrid ស៊ុតបាល់បញ្ចូលទីបាន។
គួររំលឹកថា ការប្រកួតវគ្គ១៦ក្រុមចុងក្រោយជើងទី២ រវាងក្រុម Real Madrid នឹងក្រុម PSG កាលពីថ្ងៃពុធកន្លងទៅ ខ្សែប្រយុទ្ធ Karim Benzema បានជួយឲ្យក្រុម Real Madrid ឡើងទៅវគ្គបន្ត ដោយខ្សែប្រយុទ្ធសញ្ជាតិបារាំងរូបនេះបានស៊ុតបាល់បញ្ចូលទី៣គ្រាប់ម្នាក់ឯងដើម្បីបញ្ជូនក្រុមខ្លាំងមកពីអេស្ប៉ាញមួយនេះឡើងទៅវគ្គ១/៤ផ្តាច់ព្រ័ត្រ ៕

ដោយ៖ ភារៈ(រូបភាព ៖ BBC Sport)
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច