ខេត្តបន្ទាយមានជ័យ ៖ នៅរសៀលថ្ងៃសុក្រ ទី១១ ខែមីនា ឆ្នាំ២០២២ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត បានអញ្ជើញជាអធិបតីភាព ក្នុងពិធីប្រជំុត្រួតពិនិត្យការអនុវត្តន៍តួនាទី-ភារកិច្ច និងវឌ្ឍនភាពការងារកងរាជអាវុធហត្ថត្រីមាសទី១ និងទិសដៅត្រីមាសទី២ ឆ្នាំ២០២២ ។
ដោយមានការអញ្ជើញចូលរួមពីសំណាក់លោកមេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត នាយសេនាធិការរង, លោកប្រធានមន្ទីរទាំង៧, លោកនាយការិយាល័យ, លោកមេបញ្ជាការមូលដ្ឋានក្រុង-ស្រុកទាំង៩ និង លោកប្រធានស្នាក់ការសន្តិសុខចំនួន៤៨នាក់ផងដែរ ។
ក្នុងកិច្ចប្រជុំនោះដែរ លោកឧត្ដមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបានដាក់ទិសដៅការងារបន្ត : កម្លាំងគ្រប់ជំនាញត្រូវចិត្តទុកដាក់លើការងារស្រាវជ្រាវព័ត៌មានសន្តិសុខ សណ្ដាប់ធ្នាប់ទូទៅ ប្រឆាំងភេរវកម្ម និងការពារសន្តិសុខផ្ទៃក្នុងឲ្យបានល្អ និងបន្តយកចិត្តទុកដាក់ការពារសន្តិសុខ រក្សាសុវត្ថិភាពក្នុងពិធីបុណ្យជាតិ អន្តរជាតិ បុណ្យសាសនា និងប្រតិភូរាជរដ្ឋាភិបាល អញ្ជើញចុះក្នុងភូមិសាស្ត្រខេត្ត ព្រមទាំងបន្តសហការពង្រឹងការអនុវត្តច្បាប់ និងបទបញ្ជារបស់់រាជរដ្ឋាភិបាល ពិសេសពាក់ព័ន្ធការទប់់ស្កាត់ការបង្រ្កាបបទល្មើសធនធានធម្មជាតិ និងអំពើគេចពន្ធដើម្បីប្រមូលថវិកាជាតិ ។
ជាកិច្ចបញ្ចប់ លោកឧត្ដមសេនីយ៍ត្រី មេញ្ជាការបានធ្វើការផ្ដាំផ្ញើដល់កងកម្លាំងទាំងអស់ត្រូវយកចិត្តទុកដាក់ខ្ពស់ចំពោះការឆ្លងរីករាលដាលនៃជម្ងឺកូវីដ-១៩ បំលែងថ្មី (អូមីក្រុង) ត្រូវអនុវត្តន៍វិធានការរបស់រាជរដ្ឋាភិបាល (៣ការពារនិង ៣កុំ) ឲ្យបានខ្ជាប់ខ្ជួនផងដែរ ៕
ដោយ ៖ សិលា