ព័ត៌មានទាន់ហេតុការណ៍៖

ឆក់បានសម្រេចទៀតហេីយ!! នារីម្នាក់ត្រូវក្រុមជនសង្ស័យឆក់កាបូបបានសម្រេចក្បែរស្ពានអាកាសស្ទឹងមានជ័យ

ចែករំលែក៖

ភ្នំពេញ​ ៖​ ជនសង្ស័យមួយក្រុមបានធ្វេីសកម្មភាពឆក់កាបូបពីនារីម្នាក់កំពុងធ្វេីដំណេីរតាមផ្លូវបានសម្រេច​ កាលពីវេលាម៉ោង៨​ និង១០នាទីយប់​ ថ្ងៃទី១១​ ខែមីនា​ ឆ្នាំ២០២២​ នៅចំណុចក្បែរស្ពានអាកាសស្ទឹងមានជ័យ​ តាមបណ្ដោយផ្លូវព្រះមុន្នីរ៉េត​ ស្ថិតក្នុងសង្កាត់បឹងសាឡាង​ ខណ្ឌទួលគោក​ រាជធានីភ្នំពេញ​ ។ 

    នារីរងគ្រោះ​មានឈ្មោះ​ ហេង​ ពេជ្រ​មុនី​នាថ​ អាយុ២៦ឆ្នាំ​ មុខរបរ​ ផ្នែក​គណនេយ្យ​នៅ​ក្រុមហ៊ុន​មួយ​ ស្នាក់នៅក្នុងសង្កាត់ដង្កោ​ ខណ្ឌដង្កោ​ ។ 

  បេីតាមសម្ដីនារីរងគ្រោះបានរៀបរាប់ប្រាប់ឲ្យដឹងថា​ មុនពេលកេីតហេតុ​ រូបនាងបានជិះម៉ូតូម៉ាក​ SUZUKI Nek ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 1BK-4909 ចេញពីរៀនគួរនៅក្បែរវិទ្យាល័យ​ ជា​ សុីម​ សន្ធរម៉ុក​ រួចត្រឡប់ទៅផ្ទះវិញនៅម្ដុំចំការដូង​ ខណ្ឌដង្កោ​ ខណៈធ្វេីដំណេីរមកដល់ចំណុចកេីតហេតុស្រាប់តែមានជនសង្ស័យ២នាក់ជិះម៉ូតូមួយគ្រឿងមិនចាំម៉ាក​ បានឆក់កាបូបរបស់នាងភ្ជួរនៅខាងមុខបានសម្រេច​ ហេីយនាងក៏ឈប់ម៉ូតូភ្លាមៗក៏មានបក្ខពួកក្រុមជនសង្ស័យម្នាក់ទៀតមកកាច់សោរម៉ូតូដកយកទៅបន្ថែមទៀត​ ទេីបធ្វេីឲ្យរូបនាងជិះម៉ូតូដេញតាមមិនកេីត​ ។ 

    នារីរងគ្រោះបានឲ្យដឹងទៀតថា​ ក្នុងកាបូបរបស់នាង​ដែលត្រូវក្រុមចោរឆក់យកទៅនោះ មានទូរស័ព្ទមួយគ្រឿងម៉ាក​ Samsung​ ,កាតចាក់វ៉ាក់សាំង​ ,​ កាតធានាគារ​ និងអត្តសញ្ញាប័ណ្ណ​ ។ 

  ក្រោយកេីតហេតុ​ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់កន្លែងកេីតហេតុ​ និងនាំនារីរងគ្រោះទៅកាន់ប៉ុស្ដិ៍នគរបាលរដ្ឋបាល​ បឹងសាឡាង​ ដេីម្បីសួរនាំ​ និងធ្វេីកំណត់ហេតុកំណត់មុខសញ្ញា​ ៕​

ដោយ​ ៖​ ភារ៉ា​ ដង្កោ​


ចែករំលែក៖