ព័ត៌មានទាន់ហេតុការណ៍៖

ក្រោយបារម្ភរឿងបាត់ខ្លួននៅថៃ បេក្ខភាពពីកម្ពុជា Mister Cambodia 2021 លោក ហោ សុវណ្ណគីរីដា បង្ហាញមុខហើយ

ចែករំលែក៖

ថៃ៖ មុននេះលោកហោ សុវណ្ណគីរីដា Mister Cambodia 2021  ដែលបានចេញទៅប្រកួតនៅប្រទេសថៃបានធ្វើឲ្យអ្នកគាំទ្រ និងតាមដានកម្មវិធីប្រកួតសម្រស់ភ្ញាល់ផើ្អលខ្លាំងព្រោះតែសុខៗ ស្រាប់តែ បាត់ដំណឹង គ្មាននរណាដឹង ។ ការបាត់ដំណឹងនេះបានបង្កើតឲ្យមានការព្រួយបារម្ភអំពីស្ថានភាពរបស់តារាប្រុសរូបនេះ ថាតើកំពុងធ្វើអ្វីនិងស្ថិតនៅទីណានោះក្រោយពីកម្មវិធីបានចាប់ផ្តើមប្រកួតជាផ្លូវការកាលពីយប់ថ្ងៃទី១០ ខែមីនាឆ្នាំ ២០២២នេះនៅក្នុងប្រទេសថៃ។ 

  គិតមកត្រឹមពេលនេះគឺរយៈពេល៤ថ្ងៃហើយដែលបេក្ខភាពពីកម្ពុជាលោក ហោ សុវណ្ណគីរីដា បានចាកចេញពីព្រលានយន្តហោះអន្តរជាតិភ្នំពេញប្រយោជន៍ចេញទៅប្រកួតកម្មវិធី Mister Global 2021 នៅព្រះរាជាណាចក្រថៃ ខណៈដែលកម្មវិធីជាបន្តបន្ទាប់រាប់ចាប់តាំងពីកម្មវិធីសន្និសីទសារព័ត៌មានស្វាគមន៍បេក្ខភាពមកពីបណ្តាប្រទសនានាជុំវិញពិភពលោកប្រមាណជាង៣០នាក់  កម្មវិធីទស្សនកិច្ចដំណើរកម្សាន្ត និងកម្មវិធីប្រកួតជាផ្លូវការគឺមិនមានវត្តមានបេក្ខភាពពីកម្ពុជាឡើយ។ ដំណឹងនេះបាននិងកំពុងតែធ្វើឲ្យអ្នកគាំទ្រអន្ទះសារចង់ដឹងថា បេក្ខភាពរបស់កម្ពុជានៅទីណាហើយកំពុងធ្វើអ្វី និងមិនមានការបញ្ជាក់ពីអ្នកគ្រប់គ្រងកម្មវិធីនៅកម្ពុជានៅឡើយ ថាបេក្ខភាពពីកម្ពុជាមិនបានបង្ហាញខ្លួនដោយសារមូលហេតុអ្វី ដែលគេសង្ស័យថាបេក្ខភាពពីកម្ពុជាអាចនឹងមានបញ្ហាអ្វីមួយដែលមិនអាចឡើងឆាកបាន។ សូម្បីនៅលើគនីយហ្វេសប៊ុកផ្លូវការរបស់លោក ហោ សុវណ្ណគីរីដា  ក៏មិនមានការបញ្ជាក់ប្រាប់អ្នកគាំទ្រឡើយ គឺមានតែដំណឹងចុងក្រោយដែលលោកបានបង្ហោះសារថាបានទៅដល់ព្រលានយន្តហៅសុវណ្ណភូមិនៅថ្ងៃដែលលោកបានចាកចេញពីកម្ពុជាបានប៉ុន្មានម៉ោងនោះតែប៉ុណ្ណោះ។ គេហទំព័រដែលគាំទ្រវិស័យប្រកួតសម្រស់ នៅតែនឹកឆ្ងល់ និងដាក់ការសង្ស័យផ្សេងៗពីគ្នាជុំវិញការបាត់វត្តមានបេក្ខភាពនៅកម្ពុជាឡើងប្រកួត។ ជុំវិញករណីនេះអតីតប្រុសស្អាត Mister Global Cambodia 2018 លោក ឌី វ៉ាន់ដា ក៏បញ្ជាក់ ថា ៖ សូមទោសខ្ញុំបាទក៏ជាអតីត Mister Global ហើយក៏មានបងប្អូនសួខ្ញុំពីគាត់ច្រើនដែល តែខ្ញុំក៏មិនដឹងដូចគ្នា ហើយក៏ព្យាយាម ទាក់ទងទៅគាត់ដែល តែគ្មានការឆ្លើយតប ។ ទោះជាយ៉ាងណាអ្នកគាំទ្រស្នើឲ្យអ្នកផលិតកម្មវិធីធ្វើការបញ្ជាក់ទៅកាន់ទស្សនិកជនថាមានបញ្ហាអ្វីពាក់ព័ន្ធនឹងបេក្ខភាពពីកម្ពុជា។ ទោះជាយ៉ាងណាពេលនេះកំលោះសង្ហារូបនេះបានបញ្ចេញមុខមាត់ និងសារ អមដោយរូបភាពហើយ។ ដោយលោកបានបញ្ជាក់នៅលើបណ្តាញសង្គហ្វេសប៊ុកផ្ទាល់ខ្លួនថា៖ មានបាត់ទៅណានៅហ្នឹងសោះហ្នឹង ។ ខ្ញុំបាទ អគុណណាស់ចំពោះការបារម្ភពីសុវត្ថិភាពរបស់បងប្អូនក៏សុំអភ័យទោសដូចគ្នាចំពោះការមិនបានឆ្លើយតបឆាតរបស់បងប្អូនក៏ព្រោះតែជាគោលការណ៍មួយចំនួនរបស់ខាងក្រុមហ៊ុន។ 

ជួបគ្នាក្នុងliveរបស់ខ្ញុំនៅម៉ោង8យប់នេះ”។ សារនេះបានធ្វើឲ្យអ្នកគាំទ្រធូទ្រូងព្រោះតែបារម្ភថាលោកមិនអាចឡើកដោយប្រកាណាមួយពិសេសជុំវិញជំងឺកូវីដ១៩ នោះតែម្តង។ 

  គួរបញ្ជាក់ដែរថា Mister Global គឺជាកម្មវិធីប្រកួតប្រជែងសម្រស់បុរសប្រចាំឆ្នាំដែលត្រូវបានរៀបចំឡើងនៅក្នុងប្រទេសថៃ ក្នុងឆ្នាំ២០១៤។កម្មវិធីប្រកួតលើកទី ៧ នៃ Mister Global បានចាប់ផ្តើមធ្វើឡើងនៅ ប្រទេសថៃ ចាប់ពីថ្ងៃទី ០៦ ដល់ថ្ងៃទី ១៦ ខែមីនា ឆ្នាំ ២០២២៕

 

ដោយ ៖ វឌ្ឍនា


ចែករំលែក៖