ព័ត៌មានទាន់ហេតុការណ៍៖

លោកឧត្តមសេនីយ៍ទោ​ ជួន​ ណារិន្ទ​៖​ “ក្នុងផ្ទះម្ដាយទីទៃក្នុងព្រៃម្ដាយតែមួយ”

ចែករំលែក៖

ខេត្ត​ព្រះសីហនុ ​៖​ លោក​ឧត្តមសេនីយ៍ទោ​ ជួន​ ណារិន្ទ​ ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ​ បានថ្លែង​នៅលេីបណ្ដាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួន​ នៅថ្ងៃទី១២​ ខែមីនា​ ឆ្នាំ​២០២២នេះថា៖ លោកបានចាត់តាំង លោកវរសេនីយ៍ទោ ឡាយ ម៉ារ៉ា នាយការិយាល័យ​បុគ្គលិក និងលោក វរសេនីយ៍ឯក ស្រ៊ុន វី នាយការិយាល័យ​ភស្ដុ​ភារ​ បាននាំយកអំណោយគ្រឿងបរិភោគ​មួយចំនួន​ ចែកជូនដល់សិក្ខាកាមដែលកំពង់សិក្សា​ នៅសាលាភូមិភាគ​៣ ចំនួន​ ៤​ខេត្ត​ក្នុងនោះមាន​ដូច​ខាងក្រោម​៖​ 

*នគរបាលខេត្ត​ព្រះសីហនុ(ជាលេីកទី២)

* នគរបាល ខេត្ត​ កំពត​ 

*នគរបាល ខេត្ត​កែប​ 

*នគរបាល ខេត្ត​តាកែវ​។ 

លោកឧត្តមសេនីយ៍ទោ​ ជួន​ ណារិន្ទ​ បានឱ្យដឹងទៀតថា​ សម្ភារ​ចែកជូនរួមមាន៖ ទី១,ទឹកក្រូច​ ១០កេស​ ក្នុង​មួយខេត្ត ស្មេីនិង​៤០កេស;​ ទី២.ទឹកសុទ្ធ​ ៣០កេស​ ក្នុង​មួយខេត្ត ស្មេីនិង​១២០កេស;​ទី៣.មីម៉ាម៉ា ១កេសធំ​ ក្នុង​មួយខេត្ត ស្មេីនិង​៤កេសធំ;​ ទី៤.ម៉ាស ៣០ប្រអប់​ ក្នុង​មួយ​ខេត្ត ស្មើ​នឹង​១២០ប្រអប់​;​ ទី៥.ថ្នាំបុរាណចិនលីហ័រ ៤០ប្រអប់​ ក្នុង​មួយ​ខេត្ត ស្មើ​នឹង​១៦០ប្រអប់;​ ទី៦.អាល់កុល ០១​កាន៣០លីត្រ​ ក្នុង​មួយ​ខេត្ត ស្មើ​នឹង​៤កាន;​ ទី៧. ទឹកត្រី ០៣ យួរ​ ក្នុង​មួយ​ខេត្ត​ ;និង​ទី៨. ទឹកស៊ីអ៊ីវ ០៣ យួរ​ ក្នុង​មួយ​ខេត្ត។ 

បន្ថែមពីនេះ​ លោកស្នងការ​ សូមជូនពរប្អូនៗសំណាងល្អ សុខភាពល្អនិងជោគជ័យក្នុងការបញ្ចប់ការសិក្សាខាងមុខនេះ!៕

ដោយ​៖សហការី​


ចែករំលែក៖