ភ្នំពេញ ៖ គ្រាន់តែគោរពនិងអនុវត្ដច្បាប់ស្ដីពីជលផល ឱ្យបានត្រឹមត្រូវ នោះត្រីនៅស្រុកយើងវានឹងកើនឡើងវិញ និងបរិភោគមិនខ្វះទេ ។ នេះជាថ្លែងរបស់លោកបណ្ឌិត សុខ ទូច ប្រធានរាជបណ្ឌិតសភាកម្ពុជា នៅរសៀលថ្ងៃទី១២ ខែមីនា ឆ្នាំ២០២២ ។ លោកបណ្ឌិត សុខ ទូច បានលើកឡើងថា, មិនបាច់លែងត្រី គគ្រាន់តែជារូបភាពបែបនេះទៅគ្រាន់តែគោរពនិងអនុវត្ដច្បាប់ស្ដីពីជលផល ឱ្យបានត្រឹមត្រូវ ដោយមិនប្រើប្រាស់
ស្បៃមុង មងខុសក្រឡា ការនេសាទខុសរដូវ និងឆក់គ្រប់ប្រភេទ នោះត្រីនៅស្រុកយើងវានឹងកើនឡើងវិញ និងបរិភោគមិនខ្វះទេ ។
លោកបន្តថា, ដើម្បីថែរក្សាធនធានធម្មជាតិបឹងទន្លេសាបបានគង់វង្សសម្រាប់មនុស្សជំនាន់ក្រោយ គឺយើងត្រូវអនុវត្ដច្បាប់ស្ដីពី ជលផល ឱ្យបានសុក្រឹត។
សូមបញ្ជាក់ថា, ក្នុងដំណើរបេសកកម្មតាមដងទន្លេ ជុំវិញបឹងទន្លេសាប លោកបណ្ឌិត សុខ ទូច ប្រធានរាជបណ្ឌិតសភាកម្ពុជា បានឃើញពីសកម្មភាព ដោយផ្ទាល់ពីនៃបទល្មើសនេសាទ ប្រើឧបករណ៍ខុសច្បាប់។ លោកបានបង្ហោះព័ត៌មានទាំងនោះ ទើបសមត្ថកិច្ច ជំនាញជលផល ចុះបង្ក្រាបក្នុងបទល្មើសជាក់ស្តែង ហើយលោកក៏ថ្លែងថា, (ខ្ញុំសូមថ្លែងអំណគុណដល់ កម្លាំងអធិការខាងត្បូងបឹងទន្លេសាប និងអាជ្ញាធរខេត្តពោធិ៍សាត់ ដែលបានចុះបង្ក្រាបបទល្មើសឆក់ត្រីខុសច្បាប់នៅបឹងទន្លេសាប។
កាយវិការនេះ គឺពិតជាល្អប្រពៃណាស់ ដែលកម្លាំងយើងបានសហការណ៍និងចុះធ្វើសកម្មភាពដូចភ្លៀងរលឹម។ )
លោកបណ្ឌិត សុខ ទូច ធ្លាប់លើកឡើងថា, (អ្នកមករស់នៅលើទឹកដីខ្ញុំ អ្នកធ្វើមានធ្វើបាននៅលើទឹកដីខ្ញុំហើយ ចុះហេតុអ្វីអ្នកកម្ទេចត្រីនៅក្នុងទន្លេខ្ញុំទៀត។
អ្នកគិតទៅមើល អ្នកប្រព្រឹត្តខុសច្បាប់ អ្នកឆក់ត្រជាក់ (យ៉ាំងកាវ), ឆក់ក្តៅ, ឈិបយន្ត, ឆក់ទូកលឿនក្នុងដែន៦០ម៉ែត្របួនជ្រុង ហើយអូសយកត្រីទាំងត្រីស្រកា ទាំងត្រីអត់ស្រកា ឯត្រីតូចៗ អ្នកប្រើការមិនកើត អ្នកបែជាយកទៅធ្វើជី, តើឱ្យខ្ញុំអត់ទ្រាំនឹងសកម្មភាពរបស់អ្នកបានយ៉ាងដូចម្តេចទៅ?) ៕
ដោយ ៖ សុខ ខេមរា