ព័ត៌មានទាន់ហេតុការណ៍៖

សង្គ្រាមរុស្ស៊ី-អ៊ុយក្រែនជួយដល់ក្រុមហ៊ុនផលិតអាវុធរបស់អាមេរិក រកបានប្រាក់រាប់ពាន់លានដុល្លារ

ចែករំលែក៖

សង្គ្រាមរវាងរុស្ស៊ីនឹងអ៊ុយក្រែន បានធ្វើឱ្យប្រាក់ចំណាយសម្រាប់ការពារជាតិកើនឡើងនៅប្រទេសជាច្រើន ពិសេសគឺប្រទេសនៅជិតព្រំដែនរុស្ស៊ី ។ វិស័យឧស្សាហកម្មការពារជាតិបានផ្គត់ផ្គង់អាវុធទាំងភាគីរុស្ស៊ីនិងអ៊ុយក្រែន ក៏ដូចជាប្រទេសជាច្រើនទៀតផងដែរ។
ក្នុងពេលដែលពិភពលោកកំពុងតែចាប់អារម្មណ៍ទៅលើស្ថានភាពប្រែប្រួលនៃសង្គ្រាមរវាងរុស្ស៊ីនឹងអ៊ុយក្រែន ហើយចំណុចដែលគេមិនសូវចាប់អារម្មណ៍នោះគឺវិស័យឧស្សាហកម្មការពារជាតិ ដែលរកប្រាក់ចំណូលបានរាប់សិបពាន់លានដុល្លារពីការផ្គត់ផ្គង់អាវុធសម្រាប់ការពារជាតិ។
ក្នុងពេលនេះដែរ សហគមន៍អឺរ៉ុបបានប្រកាសទិញអាវុធមានតម្លៃជិត៥០០ដុល្លារអាមេរិកសម្រាប់ជួយដល់ប្រទេសអ៊ុយក្រែន ។ ចំណែកអាមេរិកវិញក៏បានប្រកាសផ្តល់ជំនួយយោធាមានទឹកប្រាក់ជាង ៣៥០លានដុល្លារផងដែរ រួមជាមួយសម្ភារយោធាជាង៩០តោន និងទឹកប្រាក់៦៥០លានដុល្លារដែលអាមេរិកបានផ្តល់ជូនអ៊ុយក្រែននាពេលកន្លងមកសម្រាប់វិស័យ យោធា។
សរុបអាមេរិកនិងណាតូបានផ្តល់ជំនួយអាវុធប្រឆាំងរថក្រោះរថពាសដែកចំនួន១៧០០០ដើម និងមីស៊ីលការពារដែនអាកាសចំនួន២០០០ដើមប្រភេទStinger ឱ្យទៅប្រទេសអ៊ុយក្រែន។ ជាមួយគ្នានេះដែរប្រទេសជាច្រើនទៀតក៏បានប្រកាសផ្តល់ជំនួយអាវុធជាច្រើនទៅឲ្យអ៊ុយក្រែនដើម្បីទប់ស្កាត់រុស្ស៊ីក្នុងសមរភូមិ។
ក្នុងពេលសង្គ្រាមវាយប្រហារអ៊ុយក្រែនកើតឡើងភ្លាម ក្រុមហ៊ុនផលិតអាវុធធំៗទាំងពីររបស់អាមេរិក គឺ Lockheed និងRaytheon មានភាគហ៊ុនកើនឡើងដល់ទៅ ១៦% និង៣% ។ចំណែកភាគហ៊ុនក្នុងវិស័យផ្សេងទៀតបានធ្លាក់ចុះ៕

ដោយ៖ ធីរីណា(រូបថត៖saostar.vn)


ចែករំលែក៖