ព័ត៌មានទាន់ហេតុការណ៍៖

យន្តហោះដឹកអ្នកដំណើរ៥០០គ្រឿងមានតម្លៃជាង១២ពាន់លានដុល្លាររបស់ប្រទេសលោកខាងលិច

ចែករំលែក៖

ក្តីសង្ឃឹមរបស់ក្រុមហ៊ុនប្រទេសលោកខាងលិចស្តីពីការប្រមូលយន្តហោះដឹកអ្នកដំណើរដែលក្រុមហ៊ុនរុស្ស៊ីជួលកាន់តែបាត់បង់ ក្នុងពេលដែរទីក្រុងមូស្គូមានបំណងរក្សាយន្តហោះទាំងនោះនៅក្នុងប្រទេសរុស្ស៊ី។ ចំណែកប្រធានាធិបតីពូទីនវិញបានប្រកាសដោយបើកចំហពីគម្រោងដាក់បញ្ចូលយន្តហោះទាំងនោះជាសម្បត្តិជាតិ។
តាមការប្រកាសរបស់ក្រុមហ៊ុនប្រឹក្សាស្តីពីទិន្នន័យអាកាសចរណ៍របស់អង់គ្លេស IBA ក្រុមហ៊ុនអាកាសចរណ៍រុស្ស៊ីបានជួលយន្តហោះបរទេសរហូតដល់ទៅ ៥៣២គ្រឿង។ ក្នុងនោះក្រុមហ៊ុនអាកាសចរណ៍ S7 Airlines រុស្សុីជួលដល់ទៅ១០១គ្រឿង, ក្រុមហ៊ុន Aeroflot ជួល៨៩គ្រឿង …ហើយក្រុមហ៊ុនអាកាសចរណ៍ទាំងពីរបានផ្អាករាល់ការហោះហើរអន្តរជាតិ ធ្វើឱ្យបណ្តាក្រុមហ៊ុនអាកាសចរណ៍ ដែលឱ្យជួលយន្តហោះបាត់បង់ឱកាសយកយន្តហោះមកវិញ។
ក្រុមអ្នកជំនាញរបស់អាមេរិក បានលើកឡើងថា បណ្តាក្រុមហ៊ុនដែលឱ្យរុស្សុីជួលយន្តហោះ គឺត្រូវប្រឈមនឹងការខាតបង់យ៉ាងធំធេង។ យន្តហោះដែលរុស្ស៊ីជួល ហើយពេលនេះនៅក្នុងទឹកដីរុស្ស៊ីមិនអាចយកមកវិញបាននោះគិតជាទឹកប្រាក់មានដល់ទៅ១២ពាន់លានដុល្លារ ។ ក្រុមអ្នកជំនាញរបស់អាមេរិកបានលើកឡើងថា ពិតជារឿងដ៏លំបាកនៅក្នុងការយកយន្តហោះទាំងនោះមកវិញ ខណៈដែលទ្រព្យសម្បត្តិរបស់រុស្ស៊ី ក៏ដូចជាក្រុមហ៊ុនរុស្ស៊ីនៅក្រៅប្រទេសក៏ត្រូវបានបង្កកដូចគ្នា៕

ដោយ៖ ធីរីណា(រូបថត៖NYT)


ចែករំលែក៖