ព័ត៌មានទាន់ហេតុការណ៍៖

អ្នកគាំទ្រអតីតគណបក្សសង្គ្រោះជាតិ និងគណបក្សផ្សេងៗ នៅខេត្តព្រៃវែងជិត ៧០០នាក់ ចូលរួមរស់ជីវភាពនយោបាយ ជាមួយគណបក្សប្រជាជនកម្ពុជា

ចែករំលែក៖

ខេត្តព្រៃវែង ៖ អ្នកឧកញ៉ា លី សា ម៉េត តំណាងសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជានិងលោក ស្បោង សារ៉ាត់ ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តព្រៃវែង នៅព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២២ បានបន្តជួបសំណេះសំណាលជាមួយ សមាជិក សមាជិកា មកពីអតីតគណបក្សសង្រ្គោះជាតិ និងគណបក្សផ្សេងៗទៀត នៅក្នុងខេត្តព្រៃវែង ចំនួន៦៩០នាក់ ដែលបានស្ម័គ្រចិត្តចូលរួមរស់ជីវភាពនយោបាយ ជា មួយគណបក្សប្រជាជនកម្ពុជា ជាមួយក្តីរំពឹង ក្នុងការចូលរួមចំណែកកសាងសង្គមកម្ពុជា ឱ្យកាន់តែប្រសើរឡើង ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន។

លោកស្បោង សារ៉ាត់ បានថ្លែងអំណរ គុណចំពោះ ការចូលរួមរបស់ សមាជិកសមាជិកា ដែលជាអតីតគណបក្សសង្គ្រោះជាតិ និងគណបក្សផ្សេងៗទៀត ដែលវិលមករួមរស់ជីវភាពនយោបាយ ជាមួយនឹងគណបក្សប្រជាជនកម្ពុជានាឱកាសនេះ។ គណបក្សប្រជាជនកម្ពុជា ជាគណបក្សតែមួយគត់ដែលមានវ័យចំណាស់ខាង នយោបាយ និងមានបទ ពិសោធន៍ជាង ៧០ឆ្នាំមកហើយ គឺមានគោលនយោបាយច្បាស់លាស់ដឹកនាំប្រទេស ឈានទៅរកភាពរីកចម្រើនលើគ្រប់វិស័យ។

អ្នកគាំទ្រដែលមកពីអតីតគណបក្សសង្គ្រោះជាតិ និងគណបក្សផ្សេងៗនោះ រួមមានស្រុកពារាំង ចំនួន១៥០នាក់ និងស្រុកស៊ីធរកណ្តាល ចំនួន៥៤០នាក់ ៕

ដោយ៖ សូរិយា


ចែករំលែក៖