ព័ត៌មានទាន់ហេតុការណ៍៖

លោក ឧត្ដមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក អញ្ជើជាអធិបតីសម្ពោធជាផ្លូវការធនាគារវីង និងដាក់ឱ្យដំណើរការសាខាសែនសុខ និង សាខាវិមានឯករាជ្យ

ចែករំលែក៖

ភ្នំពេញ ៖ ព្រឹកថ្ងៃទី១៤ ខែមីនា ២០២២ ធនាគារវីងត្រូវបានសម្ពោធជាផ្លូវការ រួមជាមួយ និងការដាក់ឱ្យ ដំណើរការសាខាចំនួនពីរ គឺសាខាសែនសុខ និងវិមាន ឯករាជ្យ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឧត្ដមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក និងដោយមានការចូលរួមពីសំណាក់លោក រ័ត្ន សុវណ្ណនរៈ អគ្គនាយកត្រួត ពិនិត្យ នៃធនាគារជាតិនៃកម្ពុជា អ្នក ឧកញ៉ា គិត ម៉េង ប្រធានក្រុមប្រឹក្សាភិបាលធនាគារវីង (ខេមបូឌា) ម.ក និងជាអគ្គនាយកក្រុមហ៊ុនរ៉ូយ៉ាល់ គ្រុប និង លោកស្រី ម៉ៅ ចំណាន ព្រមទាំងភ្ញៀវកិត្តិយសជាច្រើនរូបទៀត។

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានសម្តែងនូវការអបអរសាទរចំពោះជោគ ជ័យ និងសមិទ្ធផលទាំងឡាយ ដែលក្រុមហ៊ុនវីងខិតខំសម្រេចបានក្នុងរយៈពេល ១៣ឆ្នាំ កន្លងមកនេះ ដែលជាដំណើរជោគជ័យគួរជាទីមោទនៈ មួយទៀតរបស់ក្រុមហ៊ុនក្នុងស្រុក ការពង្រីកខ្លួនបន្ថែមទៅជាធនាគារពាណិជ្ជ និងការដាក់ឱ្យដំណើរការសាខា ចំនួនពីរ ដែលត្រូវបានប្រកាសជាផ្លូវការក្នុងថ្ងៃនេះ ក៏បានឆ្លុះ បញ្ចាំងឱ្យឃើញផងដែរអំពីស្ថិរភាព, ភាពធន់ និងសក្តានុពលទីផ្សារនៃវិស័យហិរញ្ញ វត្ថុនៅកម្ពុជា ជាពិសេសក្នុងបរិការណ៍ នៃការរាតត្បាតសាកលនៃជំងឺកូវីដ-១៩ ដែលបាន បង្កផលប៉ះពាល់ដល់ស្ថានភាពសេដ្ឋកិច្ច-សង្គមទាំងក្នុងកម្រិតសាកល, តំបន់ និងជាតិនីមួយៗ។ 

ឧត្តមសេនីយ៍ឯក ក៏បានកត់សម្គាល់អំពីកំណើននៃគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុនៅកម្ពុជាក្នុងរយៈពេលជាង ២០ឆ្នាំ ចុង ក្រោយនេះ ដែលជាការចូលរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់បរិយាប័ន្នហិរញ្ញវត្ថុនៅកម្ពុជា ខណៈដែលបរិយាប័ន្ន ហិរញ្ញវត្ថុត្រូវបានទទួលស្គាល់ថា បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការរួមចំណែកផ្តល់លទ្ធភាពដល់ប្រជាជន ក៏ដូច ជាសហគ្រាសធុនតូច និងមធ្យមឱ្យទទួលបានសេវាហិរញ្ញវត្ថុលឿនរហ័ស ងាយ ស្រួល និងមានតម្លៃសមរម្យ ជាការ ធានាបាននូវការពង្រីកសក្តានុពលសកម្មភាពសេដ្ឋកិច្ចលើគ្រប់វិស័យ និងការកាត់ បន្ថយភាពក្រីក្រនៅក្នុងសង្គម៕

ដោយ៖ សូរិយា


ចែករំលែក៖