ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចភក្តីអញ្ជើញគោរពវិញ្ញាណក្ខ័ន្ធ សពអគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ លឹម ឈុន

ចែករំលែក៖

ភ្នំពេញ ៖ ល្ងាចថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២២ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្ដីទី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញ គោរពវិញ្ញាណក្ខ័ន្ធ និងរំលែកទុក្ខ ជាមួយក្រុមគ្រួសារសព អគ្គមហាឧបាសកពុទ្ធសាសនូបត្ថម្ភក៍ លឹម ឈុន ត្រូវជាឪពុកបង្កើត ឧកញ៉ា អុឹង ប៊ុនហ៊ូវ ដែលបានទទួលមរណភាពកាលពីវេលាទៀបភ្លឺ ថ្ងៃអាទិត្យ ទី១៣ ខែមីនា ឆ្នាំ២០២២ ក្នុងជន្មាយុ ៩៧ឆ្នាំ ដោយជរាពាធ។

ក្នុងឱកាសដ៏សែនក្រៀមក្រំនេះ សម្ដេច សូមចូលរួមរំលែកទុក្ខ ប្រកបដោយសេចក្ដីសោកស្ដាយអាឡោះអាល័យជាទីបំផុត ជាមួយឧកញ៉ា អុឹង ប៊ុនហ៊ូវ 

ជាមួយក្រុមគ្រួសារ ចំពោះការបាត់បង់មហាសប្បុរសមង្គលសិរីអគ្គមហាឧបាសកពុទ្ធសាសនូបត្ថម្ភក៍ លឹម ឈុន ដែលគឺជាការបាត់បង់នូវស្វាមី ឪពុក ឪពុកក្មេក ជីតា និងជីតាទួត ពោពេញដោយសង្គហធម៌ និងព្រហ្មវិហារធម៌ ចំពោះកូនៗ និងចៅៗជាទីស្រលាញ់ និងពេញមួយជីវីតរបស់មហាឧបាសកដែលតែងតែរួមចំណែកផ្សារភ្ជាប់នឹងវិស័យព្រះពុទ្ធសាសនា និងកិច្ចការសង្គម កិច្ចការមនុស្សធម៌នៅកម្ពុជា យ៉ាងច្រើនពុំអាចបំភ្លេចបានឡើយ។

សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខ រដ្ឋស្តីទី និងលោកស្រី សូមបួងសួងដល់វត្ថុសក្តិសិទ្ធិក្នុងលោកនិងតេជៈបារមី នៃព្រះ ពុទ្ធ ព្រះធម៌ ព្រះសង្ឃតាមជួយបីបាច់ថែរក្សា ដល់ដួងវិញ្ញាណក្ខ័ន្ធ អគ្គមហាឧបាសក លឹម ឈុន បានទៅកាន់សុគតិកុំបីឃ្លៀងឃ្លាតឡើយ…៕

ដោយ៖ សូរិយា


ចែករំលែក៖